កម្លាំង​សមត្ថកិច្ច​ខេត្ត​ ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​រក្សា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ​ក្នុង​ថ្ងៃ​បុណ្យ​ទន្លេ

 
 

ខេត្តកំពង់ចាម ៖ នៅ​យប់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវ​តាម​ដង​ទន្លេមេគង្គ ទីរួមខេត្ត​កំពង់ចាម​ ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា យ៉ាង​ច្រើន​កុះករ ​រាប់​ម៉ឺន​នាក់ ប្រកបទៅដោយ ទឹកមុខរីករាយ កំពុង​នាំ​គ្នា​ដើរ​ទស្សនាការ​តាំងពិព័រណ៍ លក់​ផលិតផល​ក្នុងស្រុក ភូមិ​មួយ​ផលិតផល​មួយ និង​ផលិតផល​ ក្រៅប្រទេស​ផ្សេង​ៗ​ទៀត ។

នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ពិធីបុណ្យ​ទន្លេ​ ខិតចូល​មក​ដល់ ​គឺ​នៅ​ថ្ងៃ​ទី ​១១, ១២, ១៣ ខែមីនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

លោក​ឧត្ដមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា លោក​បាន​រៀបចំ​ដាក់​កម្លាំង​ចម្រុះ​ពង្រាយ​គ្រប់​ទីកន្លែង ហើយ​មិន​អនុញ្ញាតិ​ឱ្យ​រថយន្ដ​បើក​ឆ្លងកាត់​មាត់ទន្លេ​នោះ​ទេ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​កកស្ទះ​ចរាចរ ។ លោក​បន្ដ​ថា រូប​លោក​រួម​ជាមួយ​វរសេនីយ៍ឯក សាន សុធា ស្នងការ​រង​នគរបាល​ខេត្ត និង​អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ចុះ​ត្រួតពិនិត្យ​មើ​ក​ការ​ពង្រឹង​សុវត្ថិភាព​ដោយ​ផ្ទាល់ នៅ​យប់​ថ្ងៃ​ទី​០៩​នេះ ។

លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្ថែម​ថា ថ្ងៃស្អែក​នេះ គ្រប់​យានយន្ត​ទាំងអស់ មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​មាត់ទន្លេ​ជា​ដាច់ខាត ព្រោះ​នាំ​ឳ្យ​បាត់​សណ្ដាប់ធ្នាប់ កន្លែង​ប្រារព្ធ​ពិធី និង​បង្ក​ការ​កកស្ទះ​ចរាចរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​ពិធីបុណ្យ​ទន្លេ កាលពី​ឆ្នាំ​កន្លង​ទៅ​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តក្រចេះ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម