រំជួលចិត្ដ! អ្នកភូមិមួយក្រុមនាំគ្នា រួបរួមជួយដំរី ជិតស្លាប់ (មានវីដេអូ)
កេនយ៉ា៖ ដំរីមួយក្បាល ត្រូវបានជួយជីវិតទាន់ពេលវេលា បន្ទាប់ពីវាជិតស្លាប់ដោយសារតែការ ខ្សោះជាតិទឹក និងជាប់ខ្លួននៅក្នុងភក់ នៃទីក្រុងតូច Isiolo អស់ពេញមួយយប់។
មនុស្សមួយក្រុមបានចំណាយពេល ៤ម៉ោងដើម្បីជួយស្រោចស្រង់ ជីវិតដំរីមាឌធំមួយក្បាលនេះ និងផ្ដល់ ទឹកឲ្យ វាផឹកអស់ ១០០លីត្រ។ នេះបើតាមទំព័រហ្វេកប៊ុករបស់អ្នក អភិរក្សសត្វនៅក្នុងទីក្រុងតូចនេះ បានបង្ហាញឲ្យឃើញពី សត្វដំរីដ៏គួរឲ្យអាណិតនេះ បានទទួលទឹកផឹកពី អ្នកភូមិដែលជាអ្នកជួយសង្គ្រោះ ដោយប្រើទាំងធុង និងដបទឹកផងដែរ ដើម្បីឲ្យវាមានកម្លាំងជាមុនសិន។ នៅក្នុងនោះបានឲ្យដឹងថា ដំរីមួយក្បាលនេះ បានជាប់ក្នុងភក់នេះអស់ពេល ពេញមួយយប់មកហើយ និងក្រោយពីផ្ដល់ទឹករួច សមាជិកនៅក្នុងភូមិ បានប្រើប្រាស់រថយន្ដ៣គ្រឿង ដើម្បីទាញវាឡើងមកខាងលើ។
រូបភាពអ្នកភូមិជួយផ្ដល់ទឹកឲ្យដំរីផឹក
យ៉ាងណាមិញ ជាចុងក្រោយ សត្វដំរីនេះត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងវាមិនបាន រងរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយវាបាន ដើរចេញពីកន្លែងនេះទៅបាត់ ខណៈដែល អ្នកចូលរួមជួយសត្វដំរីនេះ ទាំងអ្នកយកទឹកឲ្យវាផឹកផងដែរនេះ គឺជារឿងដ៏អស្ចារ្យ និងជាការសាមគ្គីគ្នាដ៏ល្អ នេះបើតាមសម្ដីអ្នកអភិរក្ស សត្វបានសរសើរ៕
រូបភាពអ្នកភូមិជួយផ្ដល់ទឹកឲ្យដំរីផឹក
សូមទស្សនាវីដេអូនៅខាងក្រោម៖
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!