ករណី​រំលោភ ​រួច​ប៉ុនប៉ង​សម្លាប់​ បំ​បិត​មាត់​ក្មេង​ស្រី​ នៅ​ស្រុក​ថ្មគោល ត្រូវ​បំបែក​ហើយ

 
 

ខេត្តបាត់ដំបង ៖ ករណី​រំលោភ​ហើយ​ ប៉ុនប៉ង​សម្លាប់​ក្មេង​ស្រី​ អាយុ​១៦​ឆ្នាំ​ម្នាក់​ នៅ​ស្រុក​ថ្មគោល ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ សម្រេច​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មីនា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាព ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ​ម៉េ​ក ពឿ​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ​ក្នុងភូមិ​ទំពូង ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ។ ក្រោយ​ពី​ពេល​ឃាត់​ខ្លួន​ភ្លាម​ៗ ជន​នេះ​មិន​បាន ​ឆ្លើយ​សារភាព​ទេ ។ លុះ​ក្រោយមក បន្ទាប់​ពី​មានការ​ចង្អុលបង្ហាញ​ ពី​សាច់ញាតិ​ជន​រង​គ្រោះ និង​សាក្សី​មួយ​​ចំនួន​ផង ទើប​ជន​នេះ​សារភាព ។

ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន ​ប៉ុនប៉ង​សម្លាប់​នាង គឺ​ដោយសារ​ ក្រោយ​ពេល​រំលោភ​បាន​សម្រេច នាង​យំ ហើយ​នាង​បាន​ស្ដីបន្ទោស​ ឱ្យ​ខ្លួន​ថា «​ចាំ​ធ្វើ​ចឹ​ង​ធ្វើ​អ្វី ធ្វើ​ចឹ​ង​ធ្វើ​ឱ្យ​ ឪពុក​ម្ដាយ​នាង​ ខ្មាស​គេ​» ។ ពេល​ឮ​នាង ​និយាយ​បែប​នេះ ម្យ៉ាង​ខ្លាច​បែក​ការណ៍​ផង ទើប​ខ្លួន​ទាញ​ដំបង និង​ចបកាប់ ​វាយ​សំពង​ ទៅ​លើ​នាង ក្នុង​បំណង​សម្លាប់​បំ​បិតមាត់ តែ​ចៃដន្យ​ នាង​មិន​ស្លាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម