ក្មេងស្ទាវស្រី ២ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ ដេញវាយគ្នា តាមដងផ្លូវ
ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវស្រី២ក្រុម មានគ្នា៤នាក់ ជិះម៉ូតូដេញវ៉ៃគ្នាតាម ដងផ្លូវផ្អើលអ្នកដំណើរ ត្រូវបានកម្លាំងនគបាលឃាត់ខ្លួន នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ត្រង់ចំណុច រង្វង់មូលស្រីគ្រប់លក្ខណ៍ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
កម្លាំងនគបាលខេត្តបានប្រាប់ថា នៅពេលដែលឃាត់ខ្លួនក្មេងស្ទាវស្រី២ ក្រុមដែលត្រូវឃាត់ខ្លួន៤នាក់គឺមានក្មេងស្រី១ក្រុមមានឈ្មោះ ម៉ារ៉ា អាយុ១៦ឆ្នាំ រស់នៅភូមិ/សង្កាត់ កំពង់ស្វាយក្រុងសិរិសោភ័ណនិង បក្ខពួកម្នាក់ទៀតបានជិះម៉ូតូ៣គ្រឿង មានគ្នា៣ទៅ៤នាក់ បានជិះធ្វើសកម្មភាព ដេញវាយ និងដេញធាក់ ទៅក្មេងស្រី១ក្រុមទៀតឈ្មោះ លុច ស្រីណេរ អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងបក្ខពួកម្នាក់ទៀត ដែលជិះម៉ូតូ១គ្រឿង។
ដែលធ្វើសកម្មភាពដេញវ៉ៃ និងដេញធាក់គឺពីចំណុចផ្សារាត្រីតាមដងផ្លូវរហូតដល់រង្វង់មូល ស្រីគ្រប់លក្ខណ៍ ត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួនបានម៤នាក់ និងម៉ូតូ២គ្រឿង។ កម្លាំងនគបាលបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនក្មេងស្ទាវស្រី៤នាក់ដែលធ្វើសកម្មភាពដេញវាយ គ្នាតាមដងផ្លូវបង្កអសន្តិសុខដល់ប្រជាពលរដ្ឋត្រូវបាននាំយកទៅ ធ្វើការអប់រំណែនាំ។
លុះព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ បានឲ្យឪពុកម្តាយ ធ្វើកិច្ចសន្យាណែនាំ ព្រមទាំងអប់រំបន្ត បើមានថ្ងៃក្រោយនឹងចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!