គ្រឿងចក្រ កាយដីទាក់ខ្សែភ្លើង កាត់ទទឹងផ្លូវ បណ្តាលបង្គោលសរសរថ្ម សង្កត់លើម៉ូតូកង់បី សំណាងល្អមិន មានគ្រោះថ្នាក់ដល់មនុស្ស
ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿងរងការ ខូចខាតស្ទើរទាំងស្រុង ដោយសារគ្រឿងចក្រ កាយដីនៅការដ្ឋាន ផ្លូវជាតិលេខ១ ហើយប្រម៉ោយ បានទាក់ខ្សែ ភ្លើង ជាប់នឹងបង្គោលសរសរថ្ម បណ្តាលអោយ សង្កត់លើម៉ូតូ ខណៈចតចោល ដោយម្ចាស់រង់ចាំដឹកម៉ូយ ។ ប៉ុន្តែសំណាងល្អ ពុំមានគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្ស ណាម្នាក់ឡើយ ទាំងអ្នកដំណើរ និងម្ចាស់រុឺម៉ក ម៉ូតូ ។
ហេតុការណ៍កើតឡើង នៅម៉ោង ៥រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ខាងលិច ភ្លើងស្តុបចំងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ ទី១ បានអោយដឹងថា ខណៈបង្គោលភ្លើង រលំសង្កត់ម៉ូតូនេះ មិនបណ្តាលអោយ មានគ្រោះថ្នាក់មនុស្សទេ ព្រោះម្ចាស់រ៉ឺម៖កម៉ូតូ បានចតចោក ហើយដើរទៅចាំម៉ូយក្នុងផ្សារច្បារអំពៅ ។
បើតាមលោក រស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រុមគ្រឿង ចក្រដែលកំពុងកាយដី នៅការដ្ឋានផ្លូវជាតិ លេខ១នេះ ដោយមានការធ្វេស ប្រហែស របស់អ្នកបញ្ជាគ្រឿងចក្រទៅទាក់ភ្លើងខ្សែ ដែលជាប់នឹងបង្គោលថ្ម បណ្តាលបាក់ត្រឹម គល់ ហើយរលំសង្កត់លើម៉ូតូតែម្តង ។ លោកបញ្ជាក់ថា តំណាងក្រុមហ៊ុន JICA បានធានាសងថ្លៃខូចខាត ទៅម្ចាស់រ៉ឺម៉កម៉ូតូ នោះដែរ ។



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!