ចុះឆែកឆេរ ហាងលក់ទូរស័ព្ទដៃ ម៉ាកណូគា រំលោភសិទ្ធិក្រុមហ៊ុន នាំចូលផ្ដាច់មុខ
រាជធានីភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ២រូប កាលពីព្រឹកថ្ងៃទី០២ មីនា បានដឹកនាំកម្លាំងសមត្តកិច្ច នគរបាលនាយកដ្នានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះទៅដកហូតទូរស័ព្ទដៃ ម៉ាកណូគា ២កន្លែង ពាក់ពន្ធការរំលោភសិទ្ធិ នាំចូលផ្តាច់មុខ របស់ក្រុមហ៊ុនមួយ បានជិត ១.០០០គ្រឿង ។
ទីតាំងនិងហាងលក់ទូរស័ព្ទដៃ២កន្លែង ដែលសមត្តកិច្ចចុះឆែកឆេរនោះ ១.យីហោ ដេលី ស្ថិតនៅផ្ទះលេខ១៧ មហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក និង២.យីហោ លីហួរ ស្ថិតនៅសសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ទាក់ទិននឹងការចុះចាប់ដកហូតទូរស័ព្ទដៃម៉ាកណូគា២ទីតាំងខាងលើនេះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្តកិច្ចដែលដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូង២រូប ចុះមកឆែកឆេរ និងដកហូតទូរស័ព្ទដៃម៉ាកណូគា២ទីតាំងខាងលើនេះ គឺយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុននាំចូលផ្តាច់មុខ ។
ពាក្យបណ្តឹងរបស់ឈ្មោះ ថៃ ស្ទេហ្វាំង ភេទប្រុស អាយុ៣១ឆ្នាំ បានប្តឹងចូលទៅនាយកដ្នាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ថា កាលពីឆ្នាំ២០០២ ក្រុមហ៊ុន K .THONG HOUT TELECOOM.Co.Ltd (KTH) បានទទួលសិទ្ធិផ្តាច់មុខ ដោយក្រុមហ៊ុនMicroso ft Mobile Oy ឲ្យលក់ផ្តាច់មុខ និងការចែកចាយនូវផលិតផលស្មាតហ្វូនMicrosoft Lumia និងទូរស័ព្ទដៃម៉ាកNOKIA នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានទទួលព័ត៌មានថា ផលិតផលទូរស័ព្ទដៃម៉ាកNOKIA ត្រូវបានគេបន្លំលក់តាមហាងក្នុងរាជធានីភ្នំពេញមួយចំនួន និងបានថតចម្លងម៉ូដតាមផលិតផលម៉ាកណូគា កំពុងត្រូវបានចរាចរណ៍ដាក់លក់តាមហាងមួយចំនួន ។
ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមហ៊ុនបានចាត់តាំងភ្នាក់ងារឲ្យចុះស៊ើបមើលជាក់ស្តែង បានដឹងថា ហាងលក់ទូរស័ព្ទដៃយីហោដេលី និងហាងយី ហោលីហួរ ពិតជាមានដាក់តាំងលក់ និងលួចលាក់លក់ផលិតផលទូរស័ព្ទដៃម៉ាណូគា ដែលជាការរំលោភសិទ្ធិនាំចូលចូលផ្តាច់មុខរបស់ក្រុមមួយនោះមែន ។ លោក ប៉ុល រតនា បន្តថា បន្ទាប់ពីសមត្តកិច្ច ដែលដឹកនាំដោយព្រះរាជអាជ្ញារង២រូប ចុះទៅឆែកឆេរទីតាំង២កន្លែងនោះ បានដកហូតទូរស័ព្ទម៉ាកណូគា បានជិត១ពាន់គ្រឿង និងបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏បានអញ្ជើញម្ចាស់ហាងទៅសាកសួរផងដែរ ។
លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា បានបញ្ជាក់ចុងក្រោយថា នៅមានហាងច្រើនកន្លែងទៀត ដែលលក់ផលិតផលរំលោភសិទ្ធិផ្តាច់មុខនាំចូលរបស់ក្រុមហ៊ុនមួយនេះ ។ ដូច្នេះបើបងប្អូនណាដែលបានកំពុងលក់ផលិតផលទូរស័ព្ទដៃម៉ាកណូគា ប្រភេទ និងទំរង់ដូចរូបភាពនេះ សូមបញ្ឃប់ជាបន្ទាន់ ចៀសវាងកុំឲ្យពាក់ពន្ធផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!