តួប្រុសទីតានិច ឈ្នះពានអូស្កា ២០១៦ ធ្វើឲ្យតួស្រីនៅខាងក្រោមឆាក ស្រក់ទឹកភ្នែក (មានវីដេអូ)

 
 

អាមេរិក៖ តារាសម្តែងតួឯកស្រី ក្នុងរឿងកប៉ាល់ទីតានិច (Titanic) នាង Kate Winslet បានសម្រក់ទឹកភ្នែក នៅពេលដែលតួឯកប្រុស លោក Leonardo DiCaprio បានឈ្នះពានរង្វាន់អូស្កា (Oscars 2016)  ជាលើកដំបូង ក្រោយបរាជ័យ មិនបានកាន់ពានរង្វាន់នេះ ៥ការប្រកួត បន្តបន្ទាប់កន្លងមក។



តារាសម្តែងទាំងពីរ លោក Leonardo DiCaprio និងនាង Kate Winslet បានក្លាយជាមិត្តភក្តិ ដ៏ជិតស្និទ្ធនឹងគ្នា តាំងពីពួកគេបានសម្តែង រឿងកប៉ាល់ទីតានិចរួមគ្នា តួ Jack និង Rose កាលពីឆ្នាំ ១៩៩៦។ ជាក់ស្តែងលោក Leo ពិតជាមនុស្សសំខាន់ម្នាក់ ក្នុងជីវិត Kate ព្រោះនាងធ្លាប់បានប្រាប់គេថា នាងមកចូលរួមកម្មធី Oscars 2016 (លើកទី៨៨)នេះ ក៏ព្រោះតែចង់ឃើញ Leo កាន់ពាននោះឯង។ នៅពេលលោក Leo បានឡើងថ្លែងមតិនៅលើឆាក ក្នុងឱកាសឈ្នះពានកំពូលតារាម្តែង សម្រាប់ភាពយន្ត The Revenant សម្រាប់កម្មវិធី Oscars លើកទី ៨៨នេះ គេសង្កេតឃើញថា នាង Kate Winslate បានរំជួលចិត្ត រហូតដល់ស្រក់ទឹកភ្នែកទៀតផង។ 

Leo បាននិយាយថ្លែងអំណរគុណ ទៅដល់មិត្តភក្តិនិងក្រុមគ្រួសារ ដែលបានគាំទ្ររូបលោក ក៏ដូចជាឆ្លៀតឱកាស រំលឹកដល់ ពិភពលោកទាំងមូល ឲ្យមានការប្រុងប្រយ័ត្នចំពោះ អាកាសធាតុដែលមានការផ្លាស់ប្តូរ ជាញឹកញាប់ផងដែរ។ ក្រោយមកគេឃើញថា អ្នកទាំងពីរបានអោបគ្នាយ៉ាងតឹង ដែលវាបង្ហាញយ៉ាងច្បាស់ ឥតសង្ស័យចំពោះ មិត្តភាពរបស់អ្នកទាំងពីរ ជាក់ស្តែងដូចដែលអ្នកទាំងពីរ បានបណ្តើរគ្នាត្រសង ចូលរួមក្នុងកម្មវិធីនេះដែរ៕

ចុចទីនេះ៖ សម្រាប់ តារាងអ្នកឈ្នះពានអូស្កា ២០១៦ 

សូមទស្សនាវីដេអូខាងក្រោមនេះ៖



ប្រភព Metro

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម