ទោះបីតារាស្រីថៃ Gubgib ពោះធំយ៉ាងណា ក៏នៅតែកាច់រាងយ៉ាងឡូយ ជាមួយស្វាមីបានដដែល!

 
 

ថៃ​៖ កាលពីថ្មីៗនេះ តារាស្រីថៃ Gubgib បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នូវរូបថតមានផ្ទៃពោះ ដែលរូបនាងនៅតែ អាចកាច់រាង យ៉ាងឡូយ ជាមួយនឹងស្វាមីដ៏ស្រស់សង្ហារ លោក Bie Thassapak Hsu។

តារាស្រីវ័យក្មេងរូបនេះ បានបង្ហាញសម្រស់របស់ខ្លួន​ ពេលកំពុងមានផ្ទៃពោះ៥ខែ ជាមួយនឹងឈុតប៊ីគីនី ស៊ិចស៊ីយ៉ាងខ្លាំង និងព្រមទាំងពាក់ស្បែកជើង កែងចោតខ្ពស់ថែមទៀត។ ចំពោះរូបថតស្អាតៗទាំងអស់នោះ គឺរូបនាង បានថតឲ្យទស្សនាវដ្តី Image សម្រាប់ខែមីនា។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន ពិតជាស្រឡាំងកាំង ពេលបានឃើញ សម្រស់ដ៏ស្រស់ប្រិមប្រិយរបស់នាង ដែលនៅតែជាអ្នកមា្តយ ទាន់សម័យដដែល ទោះបីពេលនេះ រូបនាងកំពុងមានផ្ទៃពោះកូន ដំបូងក៏ដោយ។

គួរបញ្ជាក់ផងដែរថា នាង Gubgib បានរៀបការ ជាមួយនឹងលោក Bie នៅឯព្រះវិហារ កាលពីថ្ងៃ២៣ ខែ មករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ហើយពួកគេ នឹងរៀបចំពិធីរៀបការម្តងទៀត នៅថ្ងៃទី៦ ខែ មីនា ខាងមុខនេះ ដែលជាលក្ខណៈផ្លូវការ៕








តារាស្រីថៃ Gubgib និងស្វាមី លោក Bie

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម