ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់
សហរដ្ឋអាមេរិក៖ ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសុខចិត្តប្តូរជីវិត រុញទារក២នាក់ ចេញពីផ្លូវ ដែលរថយន្តមួយគ្រឿង កំពុងបើកថយក្រោយ។
នាង Kiera Larsen
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីដ៏ក្លាហាន រូបនោះ មានឈ្មោះថា Kiera Larsen ត្រូវបានរថយន្តម៉ាក Mercedes-Benz មួយគ្រឿងបុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តនោះ បើកថយក្រោយ នៅលើផ្លូវ Los Coches Road នៃរដ្ឋ California សហរដ្ឋអាមេរិក។
ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ។ ចំនែកឯ ទារកទាំង២ ដែលរួចផុចពីគ្រោះ មានឈ្មោះថា Adison Jenkins អាយុ១ឆ្នាំ និង Emma Jenkins អាយុ២ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់ កន្លែងកើតហេតុ និងបញ្ជូន ក្មេងស្រី Kiera ទៅកាន់មន្ទីរពេទ្យ Sharp Grossmont Hospital ប៉ុន្តែក្រោយមក នាងក៏បានស្លាប់ បាត់បង់ជីវិត តែម្តង។
អ្នកស្រី Alissa Jenkins ជាម្តាយ របស់ទារកទាំង២ ដែលរួចផុតពីគ្រោះថ្នាក់ បាននិយាយថា «នាង Kiera បានជួយសង្គ្រោះជីវិត កូនស្រីរបស់ខ្ញុំ ទាំង២នាក់។ នាងពិតជា វីរនារីដ៏ពិតប្រាកដ។ នាងនឹងក្លាយជាទេវតា សម្រាប់កូនរបស់ខ្ញុំ ជារៀងរហូត»។
លោក Kevin Pearlstein ជាមន្ត្រីល្បាតម្នាក់ បានប្រាប់ឲ្យដឹងថា «ក្មេងម្នាក់នេះ ស្លាប់ដោយភាពអង់អាច... នាងសុខចិត្តពលីខ្លួនឯង ដើម្បីកុមារតូចៗ ផ្សេងទៀត។ យើងកំពុងធ្វើការត្រួតពិនិត្យ លើទៅរថយន្ត បង្កហេតុនោះ ដើម្បីស្វែងរកមូលហេតុ និងរកឲ្យឃើញ ប្រសិនបើរថយន្តនោះ មានដំណើរការខុសប្រក្រតី ណាមួយ»។
យ៉ាងណាមិញ ទំព័រមូលនិធិ ដើម្បីជួយឧបត្ថម្ភ ដល់ការចំណាយ ក្នុងពិធីបុណ្យសព របស់នាង Kiera ត្រូវបានបង្កើត នៅលើគេហទំព័រ «Go Fund Me» ដោយប្រាក់ចំនួន ជិត ៦ម៉ឺនដុល្លារ ត្រូវគេបានបរិច្ចាគ៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!