​ក្ដៅ​ចង់​ឆេះ បែរ​ជា​មាន​​ដុំ​ទឹក​កក​ធ្លាក់​ចុះ​​ពី​លើ​មេឃ​ ​រត់​ស្ទើរ​មិន​ទាន់ (វីដេអូ)

 
 

ដុំ​ទឹក​កក​ទំហំ​ប៉ុន​​គ្រាប់​កូន​ហ្គោល បាន​ធ្លាក់​ចុះ​ពី​លើ​មេឃ​​ក្នុង​ពេល​មាន​ព្យុះ​ទឹក​កក​​​​មួយ​នៅ​តំបន់​ស៊ីបេរី។ វា​ជា​រឿង​​ដែល​ច​ម្លែក​ដែល​​កម្រ​នឹង​កើត​មាន​ណាស់ ដោយ​សារ​តែ​ការ​ធ្លាក់​ដុំ​ទឹកកក​នេះ គឺ​ចំ​ពេល​មួយ​ដែល​មាន​អាកាស​ធាតុ​ក្ដៅ​បំផុត​ក្នុង​តំបន់​នេះ។

អ្នក​មុជ​ទឹក​នាំ​គ្នា​រត់​ចេញ​ពី​ទន្លេ​ ពេល​មាន​ព្យុះ​ទឹកកក

បើ​មើល​តាម​វីដេអូ​ យើង​នឹង​ឃើញ​មនុស្ស​ម្នា រត់​ប្រសាច​ចេញ​ពី​ទឹក​ និង​ឆ្នេរ​នៅ​ទន្លេ Ob River ដើម្បី​គេច​ឲ្យ​ផុត​ពី​ដុំ​ទឹក​កក​​ដែល​ធ្លាក់​មក​ប្រៀប​ដូច​គ្រាប់​កាំភ្លើង​ធ្លាក់​ពី​លើ​មេឃ។ ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​បញ្ជាក់​ថា អាកាស​ធាតុ​ធម្មតា​នៅ​មុន​ពេល​កើត​ហេតុ គឺ​បាន​កើន​ដល់​ ៣៧អស្សាសេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទៅ​មុជ​ទឹក​ ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន​​មក​សល់​ត្រឹម ១៧​អស្សាសេ​ នៅ​ពេល​មាន​ព្យុះ​ដ៏​កម្រ​នោះ​កើត​ឡើង។

អ្នក​ព្យាករណ៍​អាកាសធាតុ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Galina Sheporenko បាន​និយាយ​ថា​នេះ​ជា​លើក​ទឹក​មួួយ​ហើយ​ក្នុង​រយៈ​ពេល​១០០ឆ្នាំ​ចុង​ក្រោយ ដែល​មាន​ព្យុះ​ទឹកកក​ធ្លាក់​ចុះ​មក​ក្នុង​ពាក់​កណ្ដាល​ខែ​កក្កដា ដែល​ជា​ខែ​ដែល​ក្ដៅ​បំផុត​មួយ​ក្នុង​តំបន់។

ក្រោយ​កើត​ហេតុ មិន​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​ថា​មាន​មនុស្ស​ស្លាប់​នោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​រង​​របួស​ដោយ​សារ​ត្រូវ​នឹង​ដុំ​ទឹកកក​ទាំង​នោះ៕




 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម