ភ្លើងឆេះផ្ទះ ឆេះកូនស្រី អាយុ៥ឆ្នាំ ក្នុងមុង ស្លាប់គួរឱ្យអាសូរ
ខេត្តកណ្ដាល ៖ ផ្ដើមចេញពីការធ្វេសប្រហែសរបស់ម្ដាយ អុជភ្លើងទៀនបំភ្លឺផ្ទះដាក់ក្បែរមុងដែលមានកូនតូច២នាក់ដេកលក់ ក្នុងមុង រួចចេញពីផ្ទះ ទៅមើលទូរទស្សន៍ អ្នកជិតខាង បណ្តាលឱ្យភ្លើងទៀន ឆេះមុងភួយ និងឆេះរលាករលួយ ក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ និងបានស្លាប់ ក្រោយពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកបងប្រុសអាយុ៧ឆ្នាំ រងរបួសស្រាល កាលពីម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ កុម្ភៈ នៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់ឈ្មោះ ហុង ស្រីម៉ុច អាយុ៥ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត ឈ្មោះ ហុង វាសនាអាយុ៧ឆ្នាំ រលាកខ្លួនរបួសស្រាល ។ ចំណែកម្ដាយក្មេងរងគ្រោះឈ្មោះ ហុង ស្រីទូច អាយុ៤០ឆ្នាំ មុខរបរដើរសុំទាន បានយកទៀនមកអុជបំភ្លឺក្នុងផ្ទះរួចក៍ដើរទៅមើល ទូរទស្សន៍អ្នកនៅជិតខាងជាមួយកូនឈ្មោះ ហុង ស្រីពេជ ទុកឲ្យកូនប្រុសស្រី២នាក់រងគ្រោះខាងលើដេកនៅក្នុងផ្ទះ ។ លុះដល់ម៉ោងកើតហេតុខាងលើ ឭសូរសំឡេងកូនស្រែកហៅម្តាយឲ្យជួយ ពេលនោះម្តាយស្ទុះចេញទៅស្រាប់តែឃើញភ្លើងឆេះនៅក្នុងផ្ទះខ្លួន បាត់ទៅហើយ រួចក៍ស្ទុះទៅជួយកូននិងស្រែកឲ្យគេជួយ ហើយក៍ចូលទៅជួយកូនដែលកំពុងដេក ជួយបានតែកូនប្រុសបងរងរបួសស្រាល រីឯកូនឈ្មោះហុង ស្រីម៉ុច ជួយមិនទាន់បណ្តាលឲ្យភ្លើងឆេះរលាករលួយរងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ខណៈពេលកើតហេតុ គេឃើញអ្នកជិតខាង និងមន្ត្រីនគរបាលមូលដ្ឋាន បានជួយពន្លត់ភ្លើងមិនបណ្តាលឱ្យឆេះផ្ទះទាំងស្រុងទេ ដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងប៉ុន្មាន មាន ភួយ១ មុង១ និងកន្ទេល១ ត្រូវភ្លើងបំផ្លាញអស់គ្មានសល់ ។
លោកអធិការ បានឱ្យដឹងទៀតថា តាមព័ត៌មានចុងក្រោយ ក្មេងស្រីឈ្មោះ ហុង ស្រីម៉ុច ដែលរងរបួសធ្ងន់ បានស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!