Lexus NX 300h ស៊េរី​ឆ្នាំ​ ២០១៥​ចេញ​ហើយ​តើ!

 
 

អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​ដែល​ Lexus ខិត​ខំ​បង្កើន​ការ​ផលិត​របស់​ខ្លួន​ ហើយ​ជា​ពិសេស​ស៊េរី​ RX​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​នៅ​លើ​ពិភព​លោក​ក៏​ដូច​ជា​អតិថិជន​កម្ពុជា​ដោយ​សារ​តែ​រចនាបថស្រស់​ស្អាត​​ប្រកបដោយ​​ផាសុកភាព។​ ដោយ​ឡែក​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​​បាន​ប្រកាស​ជំនាន់​ NX មួយ​ទៀត​មាន​ឈ្មោះ​ថា​ NX 300h ​ប្រភេទ​F sport​ស៊េរី​ឆ្នាំ​ ២០១៥។

NX 300hគឺ​ជា​ប្រភេទ​រថយន្ត SUV ដូច​ទៅ​និង​ស៊េរី RX ដែរ ប៉ុន្តែ​រចនា​បថ និង​លក្ខណៈ​ពិសេស​របស់​វា​គឺ​ស្រដៀង​ទៅ​នឹង​ស៊េរី​រថយន្ត​Sport ដែរ។ វា​មាន​ម៉ាស៊ីន​បី​ប្រភេទ​សម្រាប់​ជ្រើស​រើស ហើយ​ក្នុង​នោះ​ក៏​មាន​ប្រភេទ​ម៉ាស៊ីន Turbocharge ផង​ដែរ ដែល​ជា​ប្រភេទ​ស៊ី​សាំង​តិច​តួច​បំផុត មិន​ធ្លាប់​មាន​ពី​មុន ក្នុង​ស៊េរី Lexus ឡើយ។ រូប​រាង​មាន​រចនា​បថ​ប្រហាក់​ប្រហែល​ទៅ​នឹង​ម៉ូដែល RX 350 បន្តិច និង RC 350 បន្តិច ដែល​យើង​អាច​និយាយ​បាន​ថា​វា​គឺ​ជា​កូន​កាត់​រវាង​រថយន្ត​Sport និង SUV។

NX​ 300h បាន​បំពាក់​ម៉ាស៊ីន​ប្រភេទ Hybrid ដែល​ជា​ម៉ាស៊ីន​ដូច​ទៅ​នឹង​ម៉ូដែល IS300h ។ សម្រាប់​ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​វិញ ក៏បាន​រចនា​ឡើង​ដូច​ទៅ​នឹង​រថយន្ត​Sport​ដែរ ជាមួយ​នឹង​កៅអី​ធ្វើ​ពី​ស្បែក មាន​ពណ៌​បែប​ក្លាស៊ិក​ និង​ឧបករណ៍​បញ្ជា LCD យ៉ាង​ទំនើប និង​មុខងារ​ពិសេសៗ​ដទៃ​ទៀត។

ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ព័ត៌មាន​ពិសេស​ផ្សេង​ទៀត​ទាក់​ទង​នឹង​រថយន្ត​នេះ​ឡើយ​ ​​​តែ​វា​អាច​មាន​​វត្តមាន​លើ​ទីផ្សារ​​អំឡុង​​ចុង​ឆ្នាំ 2014។ ប្រភេទ NX 300h គឺ​ពិត​ជា​ស្រស់​ស្អាត​ណាស់ ហើយ​ថែម​ទាំង​មាន​ភាព​រឹង​មាំ​ថែម​ទៀត​ផង។ តើ​ថ្ងៃ​អនាគត NX 300hនឹង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ជាង​ស៊េរី  RX ដែរ​ឬ​ទេ?


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម