សុះ ម៉ាច ត្រៀម​លក់​ដី​កេរ្តិ៍​ឪពុក​តម្លៃខ្ទង់​​លាន​ដុល្លារ​ សាង​ប្រយោជន៍​ដល់​​​សង្គម និង​ ឥស្លាម​សាសនិក

 
 

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច ត្រៀម​លក់​ដី​ ដែល​ជា​កេរ្តិ៍​ឪពុក​របស់​ខ្លួន ដើម្បី​សាង​ប្រយោជន៍​ដល់​ឥស្លាម​សាសនិក រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​បែងចែក​ចំណែក​ខ្លះ​ ដល់​បង​ប្អូន​ ៣​ នាក់ ​ផ្សេង​ទៀត។

លោក សុះ ម៉ាច និង ​ឪពុក សុះ ម៉ាត់

លោក​បាន​បន្ត​ថា ដី​ដែល​ត្រៀម​លក់​នោះ​មាន​ទីតាំង​នៅ​ខាង​ត្បូង​ស្ពាន​ជ្រោយ​ចង្វា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្លះ ជាមួយ​អ្នក​ជាប់​​ព្រំប្រទល់​នៅ​ឡើយ ខណៈ​ភាគី​ម្ខាង​ទៀត​បាន​បាត់​ឯក​សារ​សម្គាល់​កម្មសិទ្ធិ។ ប៉ុន្តែ​យ៉ាង​ណា ប្រធាន​សមាគម​រូប​នេះ ​បន្ត​ថា មិន​យូរ​ទៀត​ទេ បញ្ហា​នេះ​នឹង​ដោះស្រាយ​រួចរាល់ និង ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ក្នុង​ពេល​ឆាប់ៗ​នេះ។

“ហ៊ឺ!…មិន​ចង់​បាន​អ្វី​ទៀត​ទេ គ្រាន់​តែ​ចង់​សាង​ឈ្មោះ​ឪពុក​ទុក​ជា​ប្រវត្តិសាស្ត្រ ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ និង​ឥស្លាម​សាសនិក”។

សមិទ្ធផល​នេះ នឹង​ចារ​ឈ្មោះ​អ្នក​ចម្រៀង​ល្បី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ​លោក សុះ ម៉ាត់ ដែល​ជា​ឪពុក​របស់​ខ្លួន ដើម្បី​តម្កល់​ជា​ប្រយោជន៍​សម្រាប់​ឥស្លាម​សាសនិក។ ប្រធាន​សមាគម​រូប​នេះ ក៏​បាន​អះអាង​ដែរ​ថា នឹង​ស្វែង​រក​ទីកន្លែង​ណាមួយ ដើម្បី​កសាង​សមិទ្ធផល​បន្ថែម​ទៀត សម្រាប់​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ផង​ដែរ។ លោក​បាន​ចាត់​ទុក​ថា នេះ​ជា​កាតព្វកិច្ច​ចម្បង ដែល​ខ្លួន​ត្រូវ​បំពេញ។


នៅ​ក្នុង​ជំនួប​ដដែល​នោះ លោក​បាន​បន្ថែម​ថា នឹង​ត្រៀម​រៀបចំ​ចម្រៀង​ឪពុក​របស់​ខ្លួន​ទាំង​ស្រុង​ឡើង​វិញ ដើម្បី​ទុក​ជា​កេរ្តិ៍​ដំណែល​សម្រាប់​កួន​ចៅ​ជំនាន់​ក្រោយ ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ខ្លះ​ជា​ស្នាដៃ​ចម្រៀង​របស់​ឪពុក​ខ្លួន​នោះ។

ប្រធាន​សមាគម​សិល្បករ​​ខ្មែរ​អាណត្តិ​ទី​ ៣ ​លោក សុះ ម៉ាច ទើប​តែ​បាន​ប្រកាស​លក់​ផ្ទះ​វិឡា​របស់​ឪពុក​ក្មេក​ កាល​ពី​ពេល​ថ្មី​នេះ​ប៉ុណ្ណោះ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ឥឡូវ​ ​លោក​ប្រកាស​លក់​ដី ​ដែល​ជា​កេរ្តិ៍​បន្សល់​ទុក​ពី​ឪពុក​បង្កើត​របស់​ខ្លួន​វិញ​ម្ដង។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ថា អ្វី​ជា​សមិទ្ធផល ដែល​លោក សុះ ម៉ាច កសាង​ឡើង​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ និង ​ឥស្លាម​សាសនិក​នោះ​ទេ។ ប៉ុន្តែ​ជា​បឋម​មាន​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពង់​លាន​ដុល្លារ​ហើយ៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម