feat Shakira ត្រៀម​ឡើង​ឆាក​បិទ​កម្មវិធី​ World Cup ​​

 
 

តារា​ចម្រៀង​​កូឡុំប៊ី Shakira វ័យ ៣៧​ឆ្នាំ ​ជា​កំណាន់​ចិត្ត​​របស់​​ ជា​ខ្សែ​ការពារ​ដ៏​ល្អ វ័យ​ត្រឹម ២៧​ឆ្នាំ ​Gerard Pique ​របស់​អតីត​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក កាល​ពី​២០១០ ដែល​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាំង​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល៣២ ក្រុម ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ថា​នឹង​ទៅ​សម្ដែង​ក្នុង​កម្មវិធី​របស់​ការ​ប្រកួត​ World Cup ​វគ្គ​ផ្ដាច់​ព្រ័ត្រ (បិទកម្មវិធី)​ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ជាមួយ​កំពូល​អ្នក​លេង​ហ្គីតា Carlos Santana និង​តារា​ចម្រៀង​រ៉េប Wyclef Jean។

ការ​សម្ដែង​នៅ​ World Cup ឆ្នាំ​នេះ តារា​ចម្រៀង Shakira នឹង​ច្រៀង​បទ​ចម្រៀង “La La La” ជា​ភាសា​ប្រេស៊ីល ជាមួយ​តារា​ចម្រៀង​ប្រេស៊ីល Carlinhos Brown។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​អន្តរជាតិ FIFA កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

តារា​ស្រី​វ័យ ៣៧​ឆ្នាំ ដ៏​មាន​​ប្រជាប្រិយភាព Shakira ​ដែល​មាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​​លក្ខខណ្ឌ​របស់​FIFA បាន​បង្ហាញ​ក្ដី​រំភើប​បែប​នេះ “ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក​​ ពិត​ជា​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ”។ បើ​មិន​មាន​​World Cup ទេ ​​នាង​​និង​កូន​ពិត​ជា​មិន​មាន​វត្តមាន​នៅ​ប្រេស៊ីល​ទេ។ ​នាង​បន្ថែម។

អាន៖ Shakira ច្រៀង​ World Cup ៣ ជំនាន់ តាំង​​ពី​នៅ​លីវ រហូត​​មាន​កូន១

​​តារា​ស្រី​ដែល​ជា​សង្សារ​កីឡាករ​ក្រុម​អេស្ប៉ាញ Gerard Pique បាន​និយាយ​ដោយ​រំភើប​ថា “ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​មាន​ឱកាស​ទៅ​ច្រៀង​បទ ‘La La La’ ក្នុង​កម្មវិធី​របស់ World Cup ឆ្នាំ​២០១៤​នេះ។ ខ្ញុំ​ពិត​ជា​មាន​និស្ស័យ​ជាមួយ​បាល់ទាត់​មែន​ទែន ហើយ​ខ្ញុំ​ដឹង​ថា​បាល់​ទាត់​ពិត​ជា​មាន​ន័យ​សម្រាប់​មនុស្ស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​ខ្ញុំ​ផង​ដែរ”។

បន្ទាប់​ពី​បញ្ជី​ឈ្មោះ​៤​ក្រុម​ជែង​គ្នា​ ធ្វើ​ជា​ម្ចាស់​ពាន ជាក់​ស្ដែង​លទ្ធផល​ក្រោយ ហុល្លង់​លត់​ប្រេស៊ីល​យប់​មិញ ៣-០ បាន​ញែក​ច្បាស់​ហើយ​ថា ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ដែល​ល្បី​ថា​ខ្លាំងៗ​នោះ បាន​ត្រឹម​លេខ៤ បន្ទាប់​ពី​ពីរ​ប្រកួត​ចុង​ក្រោយ​ចាញ់​អាល្លឺម៉ង់​ក្នុង​ដី​ឯង​យ៉ាង​អាម៉ាស់​​រហូត​ដល់ ៧-១ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។

ដោយ​ឡែក​សម្រាប់​ជើង​ឯង និង​ជើង​ឯក​រង ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាការណ៍​ពី​សំណាក់​ប្រិយមិត្ត​បាល់​ទាត់​រាប់​លាន​នាក់​ទូទាំង​សាកល​លោក រវាង​ជើង​ខ្លាំង​​​​ក្នុង​តំបន់​ម្ចាស់​ផ្ទះ គឺ​ ​អាហ្សង់​ទីន ​និង​មួយ​ក្រុម​ទៀត​មក​ពី​អឺរ៉ុប ​ប៉ុន្តែ​យ៉ាង​ណា​មិញ ​លទ្ធផល​កាត់​សេចក្ដី​ថា​ក្រុម​ណា​ខ្លាំង​ពិត​ប្រាកដ​នោះ​នឹង​បង្ហាញ​ក្នុង​យប់​រំលង​អាធ្រាត​នេះ។

តារា​ចម្រៀង​ជនជាតិ​កូឡុំប៊ី Shakira ដែល​តែងតែ​កំដរ​អារម្មណ៍​អ្នក​គាំទ្រ​បាល់ទាត់​ជុំ​វិញ​ពិភពលោក ៣ លើក​ជាប់​គ្នា​គឺ ឆ្នាំ ២០០៦ នៅ​អាល្លឺម៉ង, ២០១០ នៅ​អាហ្វ្រិចខាងត្បូង និង ២០១៤ (ប្រេស៊ីល)។

<

ប្រភព : sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម