សិល្បករ សិល្បការិនី ២ដួងលេចធ្លោក្នុងការងារជួយសង្គម គិតត្រឹមខែកក្កដានេះ
បើទោះមានមិនច្រើន ប៉ុន្តែក្នុងនោះគេឃើញមានសិល្បករ សិល្បការិនីខ្មែរពីរដួង ក្នុងចំណោមសិល្បករ សិល្បការិនីខ្មែរជាច្រើនរយនាក់ លេចធ្លោខ្លាំងនឹងបេសកកម្មជួយកិច្ចការសង្គមក្នុងខែកក្កដានេះ។ ពួកគេទាំងពីរនាក់នេះមាន៖
១.កញ្ញា មាស សុខសោភា៖មិនមែនជារឿងថ្មីទេសម្រាប់តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មថោន រូបនេះ។ កញ្ញា បានបង្កើតមូលនិធិមួយឈ្មោះថា “បេះដូងមាស សុខសោភា” តាំងពីប្រមាណជា ៣-៤ឆ្នាំមុនម្ល៉េះ។ តាមរយៈមូលនិធិនេះ កញ្ញាធ្លាប់បាននាំថវិកាមួយចំនួនទៅជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តព្រៃវែងក្នុងអំឡុងឆ្នាំ ២០១២ និងធ្វើកិច្ចការមួយចំនួនទៀត។
ដោយឡែកសកម្មភាពថ្មីបំផុតកើតក្នុងខែនេះ គឺកញ្ញា ទើបបានស្ម័គ្រចិត្តចុះទៅបំបួសដើមឈើ និងដាំដើមឡើងវិញនៅក្នុងតំបន់មួយនៃខេត្តកំពង់ស្ពឺដែលព្រៃឈើមានការប្រឈម។ក្រសួងបរិស្ថានក៏បានចេញលិខិតគាំទ្រសកម្មភាពរបស់នាងដែរ។ តាមគម្រោងកញ្ញា នឹងដាំកូនឈើឲ្យបានគ្រប់ចំនួន១ម៉ឺនដើម។ តាមសារព័ត៌មានមួយចំនួន បានឲ្យដឹងថា អ្វីដែលកញ្ញា មាស សុខសោភា បានធ្វើ គឺផុសចេញពីបេះដូងសុទ្ធសាធ ព្រោះនាងចង់ឃើញប្រទេសយើងគ្របដណ្ដប់ដោយព្រៃឈើដូចមុន។
អត្ថបទ៖ ក្រសួងបរិស្ថានគាំទ្រគំនិត មាស សុខសោភា ដាំដើមឈើ១ម៉ឺនដើមនៅឆ្នាំ ២០១៤
សកម្មភាពរបស់ មាស សុខសោភា ត្រូវបានសាទរពីបណ្ដាអង្គការសង្គមស៊ីវិល ក៏ដូចជាបុគ្គលដែលស្រឡាញ់ព្រៃឈើ ដោយយោងលើមូលហេតុថា អ្វីដែលតារាចម្រៀងរូបនេះធ្វើ គឺជាផ្នែកមួយបំផុសស្មារតីស្រឡាញ់ និងគាំពារព្រៃឈើក្នុងប្រទេសកម្ពុជា៕
២.លោក សាវិន ហ្វីលីប៖ តារាសម្ដែងជើងចាស់រូបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្រោយប្រកាសចូលសិល្បៈឡើងវិញកាលពីពេលថ្មីៗ។ លោកទទួលបានឱកាសសម្ដែងភាពយន្តភ្លាមៗបន្តបន្ទាប់គ្នា។ ចាប់ផ្ដើមពីរឿង “ឆ្នាំវក” លោក ហ្វីលីប បាន និងកំពុងថតរឿង “រនាតស្នេហ៍” ឲ្យស្ថានីយទូរទស្សន៍ CTN រួមទាំងបានថតស្ប៉តពាណិជ្ជកម្មមួយដែលចំនួនដែរ ជាកត្តានាំឲ្យមានការចាប់អារម្មណ៍ច្រើន។ យ៉ាងណាសកម្មភាពសប្បុរសធម៌របស់លោក ក៏ជាផ្នែកមួយនៃការចាប់អារម្មណ៍ដែរ។
តាមរយៈគម្រោង Savin Cambodia, Helping Children Project ដែលមានបេសកកម្មផ្ដោតលើកម្មវិធីទឹកស្អាត លោកបានបុកអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់ដាច់ស្រយាលមួយចំនួននៃខេត្តតាកែវ និងសៀមរាបបានប្រមាណជា ៣៥ អណ្ដូងហើយ។សកម្មភាពរបស់លោកបានចាប់ផ្ដើមប្រមាណជា៣ខែមកហើយ និងបន្តមកដល់ឥឡូវ។ លោក ហ្វីលីព ឲ្យដឹងថាលោកនឹងបន្តគម្រោងរបស់លោកមួយនេះរហូតមិនឈប់ឡើយ លើកលែងតែលោកអស់លទ្ធភាពរកជំនួយប៉ុណ្ណោះ។
អត្ថបទ៖ ទស្សនៈយុវវ័យ សរសើរពីទឹកចិត្តសប្បុរសធម៌របស់តារាខ្មែរ
សកម្មភាពលេចធ្លោផ្នែកកិច្ចការសង្គមរបស់តារាទាំងពីរដួងខាងលើ គឺគិតក្នុងខែកក្កដានេះប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយជាទូទៅវិញ គឺមានច្រើនជាក់ស្ដែងដូចជាកន្លងទៅនេះ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ៤លានរៀល និង១០០០ដុល្លាររៀងខ្លួនជួយកាកបាទក្រហមកម្ពុជា។ ឯពូឃ្លាំង ដោយបានសហការជាមួយលោក សុខគា និងនេនទុំ ក៏បានចូលរួមច្រៀងរកប្រាក់ជួយដល់អង្គការ PSE ដែរ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរជិតផុតអាណត្តិ ធ្លាប់បានប្រាប់ថា លោកស្វាគមន៍រាល់សកម្មភាពសប្បុរសធម៌ដែលធ្វើឡើងដោយសិល្បករ សិល្បការិនីខ្មែរយើងនានា និងស្នើឲ្យបន្តសកម្មភាពគំរូនេះជារៀងរហូត៕
ប្រភព : sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!