យន្តហោះក្រុមហ៊ុន Delta ជ្រុះស្លាប មួយចំហៀង ពេលកំពុង ហោះហើរ
CNN៖ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ឌែលតា (Delta) បានជ្រុះបាត់ បំណែកមួយនៃស្លាបមួយចំហៀង របស់វា ពេលកំពុងធ្វើដំណើរពី អ័រឡេនដូ ទៅកាន់ អាត្លង់តា កាលពីថ្ងៃ អាទិត្យ ទី១៦ ខែមីនា ប៉ុន្តែវាបានចុះចត ប្រកបដោយសុវត្ថិភាព។
អ្នកនាំពាក្យក្រុមហ៊ុន ឌែលតា លោក អាន់ថូនី ប្លេក បាននិយាយថា “ក្រុមអាកាសយានិកនៅ លើជើងហោះហើយ ២៤១២ បានរាយការណ៍ថា ផ្នែកនៃស្លាបមួយ ក្នុងចំណោមស្លាបទាំងពីរ របស់យន្តហោះបានរបូតចេញ ស្របពេលដែលវាកំពុង ហោះហើរ។”
គួរបញ្ជាក់ថា យន្តហោះខាងលើនេះ មានមនុស្សជិះសរុប ១៨៥ នាក់ដោយក្នុងនោះ ១៧៩នាក់ ជាអ្នកដំណើរ និង ៦នាក់ ទៀតជាអ្នកបម្រើការងារលើយន្តហោះ។ យន្តហោះបានចុះចត ដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្តរជាតិ ហាតស៍ ហ្វៀល ចេកសុន នៃរដ្ឋអាត្លង់តា ប្រកបដោយសុវត្ថិភាព។
ចំពោះមូលហេតុ នៃការជ្រុះផ្នែកមួយនៃស្លាបយ្តហោះ មិនត្រូវបានក្រុមជំនាញ បញ្ជាក់ឲ្យដឹង នោះទេ តែវាអាចបណ្តាលមក ពីភាពចាស់នៃយន្តហោះ ប៊ូអ៊ីង ៧៥៧ នោះ។ ទោះបីជាយ៉ាង ណាក៏ដោយ ការជ្រុះផ្នែកមួយស្លាប មិនបាននាំឲ្យប៉ះពាល់ដល់ ការហោះហើរ របស់យន្តហោះ នោះឡើយ៕
ប្រភព Looking todayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!