កម្ពុជារៀបចំពិព័រណ៍ អាពាហ៍ពិពាហ៍​លើកទី២ រយៈពេល៣ថ្ងៃ នៅកោះពេជ្រ

 
 

ភ្នំពេញៈ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៤ នឹងត្រូវប្រារព្ធទ្បើង នៅសាលសន្និបាតកោះពេជ្រ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៃការរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ បានឲ្យដឹងថានៅឆ្នាំ២០១៤ នេះ ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី២ប្រារព្ធទ្បើង ក្រោមប្រធានបទរួមគ្នាថែរក្សា និងលើកស្ទួយ វប្បធម៌ អរិយធម៌របស់ខ្មែរ ដែលជាការផ្តួចផ្តើម ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជា មួយក្រុមហ៊ុន រៀលហ្គោល អ៊ីវេន មេនេចមេន រួមទំាងទទួលបានការ ឧបត្ថម្ភគំាទ្រពី បណ្តាលក្រុមហ៊ុន ឯកជននានា មួយចំនួនទៀត ។

សេចក្តីប្រកាសព័ត៌មាន ដដែលបានបន្តថា “នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍អាពាហ៍ ពិពាហ៍ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៥,២៦,២៧ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ នឹងលេចរូបរាង និងសកម្មភាពប្លែកៗ ដែលបង្ហាញនូវការរៀបចំ អាពាហ៍ពិពាហ៍ ដែលកម្រពីសម័យមុន មកបង្ហាញក្នុងកម្មវីធីពិពរណ៍ អាពាហ៍ពិពាហ៍នេះ” ។

តាមការគ្រោងទុកពិពរណ៍លើកទី២នេះ នឹងមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងទទួលបានការគំាទ្រពី ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ និងសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យម ព្រមទំាងស្ថាប័ត្ររដ្ឋ និងឯកជនមួយចំនួនទៀត ។

គោលបំណងនៃការរៀបចំ ពិព័រណ៍អាពាហ៍ពិពាហ៍ទ្បើង គឺចង់បង្ហាញនូវប្រពៃណីទំនៀមទំលាប់ និងដំណាក់កាល នៃការរៀបចំមង្គលការរបស់ខ្មែរ ព្រមទាំងចង់បង្ហាញពីផលិតផល និងសេវាកម្ម សម្រាប់ផ្គត់ផ្គង់ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ និងដើម្បីថែរក្សាវប្បធម៌ នៃការរៀបអាពាហ៍ពិពាហ៍ ដ៏ផូរផង់ របស់ខ្មែរ ឲ្យបានគង់វង់យូរអង្វែង ។

គួរបញ្ជាក់ថានេះជាលើកទី២ហើយ ដែលកម្ពុជារៀបចំពិព័រណ៍ អាពាហ៍ពិពាហ៍ទ្បើង ដោយកាលពី លើកទី១ធ្វើទ្បើង នៅឆ្នាំ២០១០ នៅមជ្ឈមណ្ឌល កោះពេជ្រដូចគ្នា ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម