ស៊ុក សុភា ឡើងតាំងពីអូស្ត្រាលី មកទទួលសញ្ញាបត្រនៅកម្ពុជាព្រឹកនេះ
ស្សិតថ្នាក់ឧត្តមចំនួនជាង ៧០០០នាក់ បានមកជួបជុំគ្នាទទួលសញ្ញាបត្រព្រឹកមិញ ក្នុងនោះមានសិល្បករខ្មែរមួយចំនួន ក៏បានមកទទួលសញ្ញាបត្រដ៏មានកិត្តិយសជាមួយនឹងគេដែរ។
សិល្បករខ្មែរទាំងនោះរួមមាន លោក ស៊ុក សុភា ដែលបានដកខ្លួនទៅរស់នៅអូស្ត្រាលីជាមួយភរិយាតាំងពីរៀបការរួចនោះ ក៏បានបង្ហាញខ្លួនក្រឡឺមនៅព្រឹកនេះដែរ។ ក្រៅពីនេះ មានលោក អ៊ឹម ជីវ៉ា តារាសម្តែង និងជាពិធីករទូរទស្សន៍ លោក គឹម សីហា តារាសម្តែង និងជាគូស្នេហ៍កញ្ញា គង់ ចាន់ស្រីមុំ និងលោក សាន វិសាល ពិធីករទូរទស្សន៍ហង្សមាសជាដើម។
រឿងដែលគួរឲ្យកត់សម្គាល់នោះ គឺថា លោក ស៊ុក សុភា បានឡើងតាំងពីអូស្ត្រាលីមកទទួលសញ្ញាបត្របរិញ្ញានៅកម្ពុជាព្រឹកនេះ។ នេះបើលោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹង។ តារាសម្តែង និងជាពិធីករទូរទស្សន៍រូបនេះ ប្រាប់បន្តថា សញ្ញាបត្រដែលលោក និងលោក ស៊ុក សុភា ទទួលបានព្រឹកនេះ គឺសញ្ញាបត្របរិញ្ញាបត្រច្បាប់ ក្រោយពួកលោកបានបញ្ចប់បរិញ្ញាជំនាញនេះ ប្រមាណជា ៥ឆ្នាំកន្លងមក នៅសាកលវិទ្យាល័យភូមិន្ធនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ដោយឡែកសិល្បករផ្សេងទៀត លោកមិនច្បាស់ថា ពួកគេទទួលសញ្ញាបត្រជំនាញអ្វីឡើយ៕
រូបថត៖ បណ្តាញសង្គម
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!