ពិភព​លោក​ទាំង​មូល​នឹង​ផ្តោត​លើ​ World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ឯ​នៅ​ភ្នំពេញ​ក៏​នឹង​កក្រើក​ពេញ​មួយ​យប់​នៅ​មុខ​វត្ត​ឧណ្ណាលោម​ដែរ​

 
 

សាលា​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​ពិធី​អធិក​អធម​មួយ​នៅ​មុខ​វត្ត​ឧណ្ណាលោម​ដើម្បី​ឲ្យ​អ្នក​ភ្នំពេញ​ចូល​រួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​អាហ្សង់ទីន និង​អាល្លឺម៉ង់​នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កក្កដា ចុង​សប្ដាហ៍​នេះ។

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ រាជ​ធានី​ភ្នំពេញ​​បាន​ប្រាប់ Sabay មុន​នេះ​បន្តិច​​ថា សាលា​រាជ​ធាន​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​សហភាព សហព័ន្ធ​យុវជន​រាជ​​ធានី​​​រៀប​ចំ​ពិធី​​មួយ​ដើម្បី​អបអរសាទរ និង​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ រវាង​ក្រុម​អាហ្សង់ទីន និង​អាល្លឺម៉ង់។

ពិធី​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​​មាន​ឈ្មោះ​ថា ៖«​កម្មវិធី​គ្រួសារ​បាល់ទាត់​ពិភពលោក»​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ម៉ោង៩​យប់​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​នៅ​សួន​ច្បារ​តេជោមាស តេជោយ៉ត មាត់​ទន្លេ ខាងមុខ​​វត្តឧណ្ណាលោម ។

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​បាន​និយាយ​ថា ៖«កម្មវិធី​កម្សាន្ត​នា​​រាត្រី​​​ថ្ងៃ​អាទិត្យ​នេះ​មាន​ច្រើន​មុន​នឹង​ការ​ប្រកួត​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ដូច​ជា ការ​ប្រគំ​តន្ត្រី ការ​ទាត់​បាល់​បញ្ចូល​ទី​ដើម្បី​យក​រង្វាន់ ការ​លេង​ល្បែង​កម្សាន្ត​ និង​សកម្មភាព​ជា​ច្រើន​ទៀត»។ សាលា​ក្រុង​​អនុញ្ញាត​ឲ្យ​ធ្វើ​នេះ​គឺ​ដើម្បី​ចូល​រួម​អបអរសាទរ​​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៤។

ជុំ​វិញ​ការ​អនុញ្ញាត​ឲ្យ​រៀប​ចំ​នៅ​ខាង​មុខ​វត្ត​ឧណ្ណាលោម​ដែល​ជា​អារាម​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជ ទេព វង្ស គង់​នៅ លោក ឡុង ឌីម៉ង់​បាន​​បញ្ជាក់​ថា នៅ​សួន​ច្បារ​មាត់​ទន្លេ​ខាង​មុខ​វត្ត​ឧណ្ណាលោម​ជា​កន្លែង​សំបូរ​ប្រជា​ពល​រដ្ឋ និង​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​ច្រើន​ដែល​ពួក​គាត់​ងាយ​ចូល​រួម​ទស្សនា។ លោក​បញ្ជាក់​ថា ៖«យើង​ទទួល​បាន​ព្រះ​រាជានុញ្ញាត​ពី​សម្ដេច​ព្រះ​អគ្គ​​មហា​សង្ឃរាជ​រួច​ហើយ ដូច្នេះ​គ្មាន​អ្វី​ជា​បញ្ហា​ទេ»។

ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ និង​អាហ្សង់ទីន​ដើម្បី​ស្វែង​រក​ម្ចាស់​ជើង​ឯក​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៤​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ថ្ងៃ​អាទិត្យ ទី​១៣​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៤​នៅ​កីឡដ្ឋានEstadio do Maracana នៅ​ទី​ក្រុង Rio De Janeiro ប្រទេស​ប្រេស៊ីល៕


ក្រុម​អាល្លឺម៉ង​កាល​ឈ្នះ​ប្រេស៊ីល​៧-១

ក្រុម​អាហ្សង់ទីនអបអរជយ័ជម្នះ​​លើ​ហុល្លង់​ក្នុង​បាល់​ប៉េ​ណាល់ទី​​យប់​មិញ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម