ព្រះសង្ឃ​​៣៥០០​អង្គ​​​​និមន្ត​​បិណ្ឌបាត និង​​បង្សុកូល​​មុខ​វាំង​​​ព្រឹក​នេះ ​​មុន​​ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​​ចាប់​​ផ្ដើម​

 
 

ព្រះសង្ឃ​​ប្រមាណ​ ៣៥០០ ​អង្គ​​បាន​​និមន្ត​​មក​​មុខ​ព្រះ​បរម​រាជ​វាំង ​​ចាប់​ផ្ដើម​ពិធី​រាប់​បាត្រ​ និង ​បង្សុកូល​ ​តាំង​ពី​​ព្រលឹម​​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​កក្កដា​នេះ ដែល​​ជា​ថ្ងៃ​​ដំបូង​នៃ​​​ព្រះ​រាជ​ពិធី​​​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បាទ​​សម្ដេច​ព្រះ​​នរោត្ដម​​ សីហនុ ព្រះ​មហា​វីរក្សត្រ​​​ ព្រះ​​វររាជ​​​បិតា​ឯករាជ្យ​​ បូរណភាព​ទឹក​ដី​ និង​ ឯកភាព​ជាតិ​ខ្មែរ «ព្រះ​បរម​​រតនកោដ្ឋ​​»។

នៅ​ពេល​​​​ល្ងាច​ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជពិធី​រយៈ​​ពេល​៣​ថ្ងៃ​នេះ ព្រះសង្ឃ​នឹង​​សមាធិ​​​​ដើម្បី​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរម​រតនកោដ្ឋ​ រួម​នឹង​មាន​​ពិធី​​ដុត​ កូម បង្ហោះ​ផង​ដែរ។ ​ថ្ងៃ​​ដ៏​​សំខាន់​នៃ​ព្រះ​រាជ​ពិធី​ គឺ​​ថ្ងៃ​ទី​១១​កក្កដា​ស្អែក​។ ក្បួន​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ ព្រះ​បរម​រតនកោដ្ឋ​   ​នឹង​​ចាប់​​​ចេញ​ពី​​ព្រះ​ទីនាំង​មហា​មន្ទីរ​​ ​តម្រង់​​​​តម្កល់​​នៅ​ព្រះ​បរម​ចេតិយ​​​ក្នុង​​​បរិវេណ​ព្រះ​ឧបោសថរតនារាម ព្រះ​កែវ​មរកត​​​ នៃ​ព្រះ​​បរម​រាជ​វាំង ដោយ​នឹង​ឆ្លង​កាត់​​តាម​​វិថី​មួយ​ចំនួន​ដូច​ជា​ ​វិថី​ព្រះ​ធម្មលិខិត មហា​វិថី​ព្រះ​មុនីវង្ស​ មហា​វិថី​ព្រះ​សីហនុ​​​ វិថី​សុធារស​​​​។ ​

ទិដ្ឋភាព​មុខ​ប្រះ​បរម​រាជ​វាំង​ព្រឹក​នេះ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម