កូរ៉េខាងត្បូង ប្តេជ្ញាជីក​​ឫសគល់ ពុករលួយ គ្រប់​​សណ្ឋាន ឲ្យអស់​​ពីផ្ទៃប្រទេស

 
 

កូរ៉េខាងត្បូង ប្តេជ្ញាជីក​​ឫសគល់ ពុករលួយ គ្រប់​​សណ្ឋាន ឲ្យអស់​​ពីផ្ទៃប្រទេស


ដើមអម្ពិល, សេអ៊ូល៖ លោក​​នាយក​រដ្ឋមន្ត្រី កូរ៉េខាងត្បូង ជុង ហុងវ៉ុន បានប្តេជ្ញានៅ​ថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០១៤ នេះថា នឹងដកឫសគល់ នៃអំពើពុករលួយ​​ឲ្យអស់ពីសង្គម​​គ្រប់ជាន់ថ្នាក់ ដោយលោក​បានលើក​ឡើង ពី​ផែនការមេ ដើម្បីបង្កើត​​គណកម្មាធិការឯក​​ជន និង សាធារណ ឈានទៅរក​​ការធ្វើកំណែ​​ទម្រង់ជាតិ  ដ៏ធំសម្បើម​នៅថ្ងៃអនាគត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញ​​ផ្សាយនៅ​​ថ្ងៃអង្គារ នេះទៀតថា លោកជុង បាន និយាយដូច​​​ខាងលើនេះ ក្នុង​ពេលប្រជុំឡើង​​កាន់តំណែងថ្មីៗ ដែលមាន​​ការចេញផ្សាយ​​ព័ត៌ មានតាមកញ្ចក់​​ទូរទស្សន៍រដ្ឋផងដែរ។ នៅក្នុង គម្រោង​បង្កើតផែនការមេនោះ មានការ​​ចូលរួម ពីក្រុមអ្នកជំនាញ​​ស៊ីវិលមកពីសង្គម​​គ្រប់លំដាប់ថ្នាក់ ដើម្បី បង្កើតនយោបាយ​រួមគ្នាមួយ ប្រយុទ្ធប្រឆាំង​​នឹងអំពើភេវរកម្ម​​ក្នុងសង្គមកូរ៉េ​​ទាំងមូល។

ស្ថាប័នមួយដែលមានឈ្មោះថា គណកម្មាធិការ​​សភាប្រជាជន​​សម្រាប់កំណែ​​ទម្រង់ទ្រង់ ទ្រាយធំ នឹងត្រូវបង្កើតឡើង ក្រោមការដឹកនាំរបស់​​ការិយានាយករដ្ឋមន្ត្រី ដើម្បីរៀបចំផែន​​ការមេ សម្រាប់ជំរុញ ការធ្វើកំណែ​​ទម្រង់នៅខែកុម្ភៈ ឆ្នាំ ២០១៥ ខាងមុខនេះ។

គួរបញ្ជាក់ថា សេចក្តីសម្រេច​​របស់រដ្ឋាភិបាលកូរ៉េ​​ខាងត្បូង បានលេច​​ឡើងបន្ទាប់ពីគ្រោះ ថ្នាក់លិច​​សាឡង់ សេវូល កាលពីខែមេសា ដែលបាន​​​បណ្តាលឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និង បាត់ខ្លួន ហើយប្រការនោះ មិនទាន់មាន​ការឆ្លើយតបណាមួយ  ឲ្យទទួលយក​​បានពី សំណាក់ប្រជា​​ពលរដ្ឋ និង សាច់ញាតិជន​​រងគ្រោះ នៅឡើយទេ។ ប្រការ​នេះត្រូវបាន សាធារណជន ស្តីបន្ទោស ទៅលើអំពើ​​ពុករលួយ និង ភាពមិន​​ទទួលខុស ត្រូវរបស់​​មន្ត្រីពាក់ព័ន្ធ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម