ជប៉ុនប្រកាសអាសន្នពិសេស និងឱ្យជម្លៀសមនុស្សចេញពេលព្យុះ NEOGURI ជិតមកដល់
ជប៉ុនប្រកាសអាសន្នពិសេស និងឱ្យជម្លៀសមនុស្សចេញពេលព្យុះ NEOGURI ជិតមកដល់
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៥:០៩
គេហទំព័របរទេស
ភ្លៀងធ្លាក់រួចហើយនៅកោះអូគីណាវ៉ា មុនព្យុះមកដល់
ការប្រកាសអាសន្នពិសេសនៅតែរក្សាទុកកាលពីព្រឹកថ្ងៃទី៨ កក្កដា នៅភាគខាងត្បូងជប៉ុន ចំពោះកោះមីយ៉ាកូ និងកោះអូគីណាវ៉ា ពេលព្យុះទីហ្វុង NEOGURI ជិតបោកបក់មកដល់ ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានធ្វើការព្រមានចម្បងមួយចំពោះខ្យល់យ៉ាងខ្លាំង ព្រមទាំងភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗ ដែលតំបន់ភាគខាងត្បូងប្រទេសរងប៉ះពាល់រួចហើយ ។ ទីភ្នាក់ងារឧតុនិយមជប៉ុនគូសបញ្ជាក់ថា នោះជាសភាពការណ៍វិសាមញ្ញមួយជាមួយគ្រោះថ្នាក់យ៉ាងធំធេង ហើយយើងស្នើដល់ប្រជាជនរកកន្លែងដែលយល់ថា អាចការពារបានដោយតាមដានបណ្តាការណែនាំរបស់អាជ្ញាធរមូលដ្ឋានមុនពេលព្យុះនោះមកដល់ ។
បន្ទាប់ពីកោះមីយ៉ាកូ ដែលមានបទបញ្ជាកាលពីយប់ថ្ងៃទី៧ កក្កដា ឱ្យជម្លៀសមនុស្សចេញប្រមាណជា៥៥.០០០នាក់ កោះធំអូគីណាវ៉ា ក៏ត្រូវប្រឈមមុខនឹងខ្យល់បោកបក់ខ្លាំងដែរអាចមានល្បឿនដល់២១៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយអាចខ្លាំងជាងនេះផង ។ បទបញ្ជាឱ្យមានការជម្លៀសមនុស្ស៤២.០០០នាក់ចេញ ត្រូវបានធ្វើកាលពីព្រឹកថ្ងៃទី៨ កក្កដា នៅទីក្រុងណាហ្សូ ហើយមនុស្ស៤៦.០០០នាក់ត្រូវជម្លៀសចេញនៅទីក្រុងហ្ស៊ីណូវ៉ាន ជាទីក្រុង២ ស្ថិតនៅភាគខាងត្បូងកោះអូគីណាវ៉ា ។
ជើងហោះហើរជាច្រើនរយជើងរបស់យន្តហោះត្រូវលុបចោល រួចមនុស្សជាង៥០០.០០០នាក់ទទួលបទបញ្ជាឱ្យជម្លៀសចេញពេលព្យុះកំពុងគំរាមកំហែង ដោយទាំងទីក្រុងតូក្យូដែរក្នុងសប្តាហ៍នេះ ។
ព្យុះទីហ្វុង NEOGURI ទោះបីពេលនេះចុះថយកម្លាំងបន្តិច ក៏ប៉ុន្តែនៅតែជាខ្យល់ព្យុះខ្លាំងបំផុតមួយជាមួយកម្លាំងខ្យល់បោកបក់ដល់២៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ ព្យុះនេះត្រូវមកដល់កោះអូគីណាវ៉ា នាថ្ងៃទី៨ កក្កដា ។
ទូរទស្សន៍ជបុ៉ន NHK រាយការណ៍ថា មនុស្សម្នាក់បានបាត់ខ្លួនរួចហើយនៅកោះអូគីណាវ៉ា ហើយមនុស្សជាច្រើននាក់ទៀតត្រូវរបួស។ មូលដ្ឋានអាកាសចរណ៍កាជឺណា ជាមូលដ្ឋានយោធាសំខាន់មួយរបស់អាមេរិកនៅកោះអូគីណាវ៉ា ស្ថិតក្នុងការប្រកាសអាសន្នពេញបន្ទុករួចរាល់សកម្មភាពនៅខាងក្រៅមូលដ្ឋាននេះត្រូវហាមឃាត់ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!