រឿង​ភ្ញាក់​ផ្អើល ស្វែង សុជាតា សហការ​ជាមួយ​ហូលីវូដ បង្កើត​ផលិតកម្ម​នៅ​ស្រុក​ខ្មែរ

 
 

តារា​សម្ដែង​ម្ចាស់​ពាន​អាណាចក្រ​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា អ្នក​នាង ស្វែង សុជាតា ដែល​កំពុង​ញាំញី​ដោយ​សារ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​នោះ បាន​ប្រកាស​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​ថ្មី​មួយ​ដោយ​សហការ​ជាមួយ​បុគ្គល​ចេញ​ពី​ហូលីវូដ​ផង។

ផលិតកម្ម​ថ្មី​មួយ​នេះ​របស់​អ្នក​នាង ស្វែង សុជាតា មាន​ឈ្មោះ​ថា “Plywood Production” ដោយ​ឈ្មោះ​នេះ គឺ​ចេញ​ពី​ឈ្មោះ​ពេញ “Phnom Penh Production” ។ ផលិតកម្ម​នេះ គឺ​អ្នក​នាង បាន​សហការ​ជាមួយ​ដៃគូ​មក​ពី​ឧស្សាហកម្ម​ហូលីវូដ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​តាម​បណ្ដាញ​សង្គម​រសៀល​នេះ។

អ្នក​នាង ស្វែង សុជាតា កាល​មិន​ទាន់​មាន​ជំងឺ(រូបថត៖Facebook ស្វែង សុជាតា)

តាម​រយៈ​សារ​ជា​ភាសា​អង់គ្លេស​យ៉ាង​វែង​អន្លាយ​លើ​បណ្ដាញ​ទំនើប​នេះ អ្នក​នាង ស្វែង សុជាតា ថែម​ទាំង​បញ្ចេញ​ឲ្យ​ដឹង​ថា អ្នក​នាង​ក៏​កំពុង​តែ​សរសេរ​រឿង​ផ្ទាល់​ខ្លួន​ដើម្បី​ផលិត​ចេញ​ជា​ខ្សែ​ភាពយន្ត​ធំ​មួយ សម្រាប់​ជា​ចំណង​ដៃ​ជូន​ដល់​ប្រិយមិត្ត​តាម​រយៈ​ផលិតកម្ម​ថ្មី​នេះ​របស់​អ្នក​នាង​ផង។

អ្នក​នាង សង្កត់​ធ្ងន់​ថា “ឆ្នាំ ២០១៦ រឿង​ពិត​របស់​ខ្ញុំ នឹង​បើក​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិភព​លោក​នេះ​បាន​ដឹង។ តើមាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មាន​ស្ថានភាព​ជីវិត​អាប់អួរ​ដូច​ជា​ខ្ញុំ? ហើយ​រឿង​រ៉ាវ​អាក្រក់​របស់​ខ្ញុំ​យ៉ាង​ណា​ខ្លះ​ទៅ ដែល​ខ្ញុំ​មិន​ដែល​ប្រាប់​ទៅ​អ្នក​រាល់​គ្នា? ដូច្នេះ ខ្ញុំ​គ្រាន់​តែ​បើក​បង្ហាញ និង​ពិភាក្សា​ពី​រឿង​ពិត​នេះ!”។

ប្រភព​ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម