ភាពយន្តកំប្លែង “វីដេអូបែកធ្លាយ”
ភាពយន្តថ្មីបែបកំប្លែងនឹងមកបម្រើអារម្មណ៍ទូរទស្សនិកជនក្នុងពេលឆាប់ៗនេះ ដែលមានចំណងជើងថា “វីដេអូបែកធ្លាយ”។
ភាពយន្តថ្មីនេះចូលរួមសំដែងដោយតារាហូលីវូដជើងចាស់ដ៏ល្បី ដូចជា Cameron Diaz ដែលដើរតួជាភរិយាដ៏ស្រស់ស្អាតឈ្មោះ Annie និង Jason Segel ដែលប្រិយមិត្តធ្លាប់ស្គាល់មកហើយតាមរយៈរឿងដ៏ល្បីល្បាញ “How I Met Your Mother” ហើយពេលនេះ គាត់បានដើរតួជាស្វាមីរបស់ Annie ឈ្មោះ Jay។
“វីដេអូបែកធ្លាយ” ជាប្រភេទរឿងបែបកំប្លែងដែលនិយាយអំពីជីវិតរស់នៅរបស់គូស្នេហ៍មួយគូ ដែលភ្លើងស្នេហារបស់ពួកគេមិនសូវរោលរាល បន្ទាប់ពីរៀបការជាមួយគ្នាមានកូនដល់ទៅពីរនាក់ មិនដូចកាលពួកគេនៅក្មេងៗ។
ដូចនេះ ដើម្បីបង្កើតបរិយាកាសសប្បាយៗត្រលប់មកវិញ បន្ទាប់ពីក្លាយទៅជាឪពុកម្តាយគេមក Annie ដែលជាភរិយា មានគំនិតដ៏ល្អមួយគឺថតវីដេអូ ពេលដែលពួកគេនៅលើគ្រែជាមួយគ្នា។ អ្វីៗដំណើរការយ៉ាងរលូតរហូតដល់ថ្ងៃមួយដែល Jay ជាស្វាមីបានដឹងថា វីដេអូដែលខ្លួនបានថតកាលពីយប់នោះ ត្រូវបានចែករំលែកទៅដល់មនុស្សគ្រប់គ្នា ដូចជា មិត្តភ័ក្ដិ គ្រួសារ និងជាពិសេសគឺចៅហ្វាយរបស់ខ្លួនតែម្តង។
ភាពយន្តនេះផលិតដោយអ្នកផលិតរឿងដូចជា Bad Teacher ដែលសំដែងដោយ Cameron Diaz ដូចគ្នា។ មើលតាម poster រឿង ក៏អាចប្រាប់បានដែរថា “វីដេអូបែកធ្លាយ” នឹងក្លាយជារឿងកំប្លែងដែលលោកអ្នកចូលចិត្តជាងរឿងណាទាំងអស់ ដែលបង្កប់ទាំងកំប្លែង និងការអប់រំលក្ខណៈភរិយាស្វាមី និងគ្រួសារផងដែរ។
ចង់ដឹងទេថា តើពួកគេមានប្រតិកម្មយ៉ាងណា ពេលដែលដឹងថា វីដេអូរបស់ខ្លួនត្រូវបានបែកធ្លាយ ហើយតើពួកគេមានគម្រោងការណ៍យ៉ាងណា ទើបអាចលុបវីដេអូនោះចោលបាន។ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ដែលនឹងចាប់ចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែសីហា តាមរោងភាពយន្តលំដាប់អន្តរជាតិទាំងអស់។
ដើម្បីទទួលបានព័ត៌មានថ្មីទាក់ទងនឹងភាពយន្ត និង ចូលរួមលេងហ្គេមឈ្នះរង្វាន់ផ្សេងៗ សូមចូលទៅកាន់ official page របស់ Sony Pictures Cambodia តាមអាសយដ្ឋាន www.facebook.com/SonyPicturesKH និងទស្សនាវីដេអូឃ្លីបខ្លីៗរបស់ភាពយន្តថ្មីតាម www.youtube.com/SonyPicturesCambodia។
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!