គ្រាប់​បែក​សម្រាប់​ទីក្រុង​ កំពុង​ផ្ទុះ​ទៀត​ហើយ !

 
 

សំរាម​ ដែល​​ត្រូវ​បាន​ចាត់​ទុក​ថា គឺ​ជា​គ្រាប់​បែក​ និង​​ជា​មេរោគ​សម្រាប់​ទីក្រុង​​ភ្នំពេញ​ កំពុង​បំភាយ​​ក្លិន​​មិន​ល្អ​ និង​បង្ក​ផល​ប៉ះ​ពាល់​ដល់​សណ្ដាប់​​ធ្លាប់​សាធារណៈ​​​​​​យ៉ាង​ធ្ងន់​ធ្ងរ​ ពិសេស​នៅ​លើ​ដង​ផ្លូវ​ជា​ច្រើន​ ក្នុង​រាជ​ធានី​ភ្នំពេញ​ខណៈ​​ បុគ្គលិក​ផ្នែក​​ប្រមូល​សំរាម​ ក្រុមហ៊ុន​​ស៊ិនទ្រី​ ​បាន​ផ្ទុះការ​តវ៉ា​សា​ជា​ថ្មី​កាល​ពី​ម្សិល​មិញ​​នេះ​​។

ក្រុម​កម្មករ​​​ទាំង​នោះ​បាន​ទាម​​ទារ​លក្ខខ័ណ្ឌ​ការងារ​ចំនួន​ ១០ ចំណុច​ ដែល​​ផ្ដោត​សំខាន់​ គឺ​ប្រាក់​ទ្រទ្រង់​សុខភាព ប្រាក់​ស្នាក់​​នៅ​ និង​ប្រាក់​ធ្វើ​ដំណើរ​​ជាដើម​។

បច្ចុប្បន្ន​បរិមាណ​សំរាម​ ដែល​ដឹក​ចេញ​ពី​រាជធានី​ភ្នំពេញ​ ​ជា​មធ្យម​មាន​ចំនួន ​១.៤០០​ តោន​ក្នុង​មួយ​ថ្ងៃ​ ហើយ​ថ្ងៃ​ខ្លះ​អាច​ឡើង​ដល់ ​១.៦០០​តោន​ ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​​បរិមាណ​នេះ ​បាន​ធ្វើ​ឲ្យ​ទីលាន​ចាក់​ សំរាម​ ដែល​បាន​បើក​ ឲ្យ​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៩​ ​មក​នោះ ​បាន​ពេញ​អស់​ទៅ​ហើយ​ និង​មាន​កម្ពស់​ជាង​​ទំនប់​ហ៊ុំព័ទ្ធ​ទីលាន​ពី​ ​៤ ​ទៅ ​៦ ​ម៉ែត្រ​ ​ឯណោះ​។ ដូចនេះ​ទីលាន​ចាក់​សំរាម​នេះ​ នឹង​លែង​ប្រើ​បាន​នៅ​ត្រឹម​ ​ដំណាច់​ត្រី​មាស​ទី​១​ ​ឆ្នាំ ២០១៤​ ជាមួយ​នឹង​បរិមាណ​សំរាម​ដែល​មាន​ចំនួន ​រហូត​ដល់ ​២.២០០.០០០​ តោន​ ​ដែល​ចាំ​បាច់​ទាម​ទា​ឲ្យ​មាន​ការ​សាង​សង់​ទីលាន​ចាក់​សំរាម​ថ្មី​៕​


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម