នាវា​កម្សាន្ត​ថ្លៃ​ជាង​គេ​ទាំង១០ មាន​តម្លៃ​​ស្ទើរ​ស្មើ​នឹង GDP កម្ពុជា​ទៅ​ហើយ

 
 

កាល​ពី​មុន Titanic ត្រូវ​បាន​ចាត់​ទុក​ថា​ជា​នាវា​កម្សាន្ត​ដែល​ថ្លៃ​ជាង​គេ​បំផុត​លើ​លោក។ ប៉ុន្តែ​ពេល​វេលា​ចេះ​តែ​ផ្លាស់​ប្ដូរ បច្ចេកវិទ្យា​កាន់​តែ​ទំនើប ឯ​ការ​អភិវឌ្ឍន៍​នាវា​កម្សាន្ត​ក៏​កាន់​តែ​ធំ​ឡើងៗ និង​ថ្លៃ​ជាង​មុន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​នាវា​កម្សាន្ត​ដ៏​ថ្លៃ​ជាង​គេ​ទាំង ១០ ដែល​នឹង​បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​ជលសារ​ក្នុង​ឆ្នាំ ២០១៦​ខាង​មុខ​ហើយមាន​នាវា​ខ្លះ​​មាន​តម្លៃ​ជិត​ស្មើ​នឹង​ផលិតផល​សរុប​ក្នុង​ស្រុក ​ឬ​​ GDP ​​របស់​កម្ពុជា​ (១៥,២៥ ​ពាន់​លាន​ដុល្លារ) ទាំង​មូល​ទៅ​ហើយ។​​

១. Freedom Ship (តម្លៃ ១០ ពាន់​លាន​ដុល្លារ)

មក​ដល់​ពេល​នេះ នាវា Freedom Ship មិនទាន់​បាន​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ។ គម្រោង​សាង​សង់​នាវា​ដែល​មាន​តម្លៃ ១០ ពាន់​លាន​ដុល្លារ​នេះ នឹង​អាច​ដាក់​មនុស្ស​បាន ៧ ម៉ឺន​នាក់។ នៅ​លើ​នាវា Freedom Ship មាន​ព្រលាន​យន្តហោះ មន្ទីរពេទ្យ កាស៊ីណូ ដែល​នឹង​ត្រូវ​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ ២០១៦។ គម្រោង​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​អស់​ទឹក​ប្រាក់ ១០ ពាន់​លាន​ដុល្លារ ហើយ​អាច​នឹង​កើន​ឡើង​ទៀត​ប្រសិន​បើ​មាន​ការ​ពន្យារ​ពេល។

២. Princess Kaguya (មានតម្លៃ ៥,៤ ពាន់​លាន​ដុល្លារ)

​នៅ​ពេល​សាងសង់​រួច នាវា​នេះ​នឹង​មាន​ប្រវែង​សរុប ១៦៤០ feet (ប្រហែល ៥០០ ម៉ែត្រ) ដែល​នឹង​ដឹក​អ្នក​ដំណើរ​បាន ៨៤០០ នាក់។ នាវា​នេះ​មាន​សណ្ឋាគារ​ចំនួន៣ ផ្សារ​ទំនើប សាល​ប្រគំ​តន្ត្រី និង​ភោជនីយដ្ឋាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គម្រោង​នេះ​នៅ​មិន​ទាន់​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឡើយ​ទេ។

៣. Carvinal Pinnacle (មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ)

គម្រោង​នាវា Carvinal Pinnacle ដែល​មាន​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដឹក​មនុស្ស​ជាង ៦០០០ នាក់។ ប៉ុន្តែ​នាវា​ដែល​គូរ​ប្លង់​ដោយ​លោក​ ​Maurizio Cergo នេះ មិន​អាច​​​លេច​ចេញ​ជា​រូបរាង​បាន​ទេ​ដោយសារ​គម្រោង​ត្រូវ​បាន​បរាជ័យ។

៤. Oasis  3 (មានតម្លៃ ១,៤ ពាន់​លាន​ដុល្លារ)

Oasis  3 គឺ​ជា​ជំនាន់​ក្រោយ​នៃ​នាវា​កម្សាន្ត Oasis។ នាវា​នេះ​នឹង​អាច​ដាក់​អ្នក​ដំណើរ​បាន ៦៣៦០ នាក់ ជាមួយ​នឹង​កន្លែង​កម្សាន្ត និង​រោង​ល្ខោន​ផង​ដែរ។ នាវា​នេះ​នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦។

៥. Carnival Vista (មានតម្លៃ ៩៧៥ លាន​ដុល្លារ)

នាវា​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​នៅ​កន្លែង​សាងសង់​នាវា Fincantieri ប្រទេស​អ៊ីតាលី។ អាច​ដាក់​អ្នក​ដំណើរ​បាន​រហូត​ដល់ ៤០០០ នាក់ ដែល​នឹង​សាងសង់​រួច​រាល់​ក្នុង​ឆ្នាំ ២០១៦។

៦. Norwegian Bliss (មានតម្លៃ ៩០០ លាន​ដុល្លារ)

Norwegian Bliss នឹង​អាច​ដាក់​អ្នក​ដំណើរ​បាន​រហូត​ដល់​ជាង ៤២០០ នាក់ ដែល​​មាន​កន្លែង​សម្រាក​លំហែ កន្លែង​កម្សាន្ត និង​វីឡា​ដ៏​ប្រណីត។ នាវា​នេះ នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦។

៧. P&O Britannia (មានតម្លៃ ៨២០ លាន​ដុល្លារ)​

P&O Britannia នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​អាច​ដាក់​អ្នក​ដំណើរ​បាន​ច្រើន​ជាង ៤៣៧២ នាក់។ នៅ​លើ​នាវា​នេះ​មាន​អាង​ហែល​ទឹក​ចំនួន​៤ កន្លែង​កម្សាន្ត១៣ ហើយ​និង​ភោជនីយដ្ឋាន ដែល​នឹង​ដំណើរ​ការ​នៅ​លើ​នាវា​ទាំង ១៥ ជាន់។

៨. Eoseas (មាន​តម្លៃ ៧៤០ លាន​ដុល្លារ)

នាវា Eoseas នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​អាច​ដាក់​អ្នក​ដំណើរ​បាន​ប្រហែល ៣៣១១ នាក់។ នាវា​នេះ​ប្រហែល​ជា​មាន​ប្រព័ន្ធ​ជំរុញ​ស្លាប​ចក្រ ដែល​នឹង​កាត់​បន្ថយ​ការ​​ប្រើប្រាស់​ថាមពល​ខ្លាំង។

៩. Titanic 2 (មានតម្លៃ ៥០០ លាន​ដុល្លារ)

នាវា​ចម្លង Titanic នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ទៅ​នឹង​នាវា Titanic ដែល​បាន​លិច​នៅ​ក្នុង​ឆ្នាំ១៩១២។ មហាសេដ្ឋី Clive Palmer បាន​ប្រកាស​ថា​គម្រោង​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១២ នេះ កំពុង​តែ​ដំណើរការ។

១០. Seven Sea Explorer (មានតម្លៃ ៤៥០ លាន​ដុល្លារ)

នាវា Seven Sea Explorer នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​នឹង​ផ្តល់​នូវ​ភាព​ស្និទ្ធ​ស្នាល​ដល់​ភ្ញៀវ​ទាំង​ឡាយ ពីព្រោះ​នាវា​​នេះ​នឹង​ដឹក​អ្នក​ដំណើរ​ត្រឹម​តែ ៧៣៨ នាក់​ប៉ុណ្ណោះ។ នាវា​នេះ​នឹង​ធ្វើដំណើរ​ទៅកាន់ Alaska ដោយ​កាត់​តាម​តំបន់​ Caribbean និង​សមុទ្រ​មេឌីទែរ៉ាណេ

ប្រភពសប្បាយ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម