តារាស្រីថៃ Aum Patcharapa រៀបចំពិធីខួបកំណើត ជាថ្មីម្តងទៀត តែលើកនេះ ពិតជាមិនធម្មតា
ថៃ៖ មិនទាន់បានប៉ុន្មានថ្ងៃផង តារាស្រីថៃដ៏ល្បី Aum Patcharapa ស្រាប់តែធ្វើពិធីខួបកំណើតជាថ្មីម្តងទៀត ប៉ុន្តែខួបកំណើតរបស់នាងលើកនេះ គឺធំដុំជាងពិធីខួបកំណើត កាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅថ្មីៗនេះទៅទៀត។
នាង Aum Patcharapa បានរៀបចំធ្វើខួបកំណើតសារជាថ្មី ដែលបានសម្រិតសម្រាំងពិធីនេះ យ៉ាងប្លែកអស្ចារ្យ ខុសពីតារាដទៃទៀត។ ចំពោះទិដ្ឋភាពទាំងមូល នៅក្នុងពិធីរបស់នាង កាលពីយប់មិញនេះ គឺអ្វីគ្រប់យ៉ាង រំលេចទៅដោយផ្កាចម្រុះពណ៌ ធ្លាក់រំយោលពាសពេញ មើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង។
អ្វីដែលពិសេសទៀតនោះ គឺមិនត្រឹមតែ ពិធីរបស់នាងពោរពេញទៅដោយផ្កាប៉ុណ្ណោះទេ សូម្បីតែអ្នកចូលរួមទាំងអស់ ក៏ពួកគេនាំគ្នាស្លៀកឈុតសម្លៀកបំពាក់ណា ដែលមានរូបផ្កាជាប់ផងដែរ។
ជាមួយគ្នានោះដែរ ពិធីខួបកំណើត របស់តារាស្រីវ័យ ៣៧ឆ្នាំរូបនេះ ក៏មានវត្តមានមិត្តប្រុសជាទីស្រឡាញ់ របស់នាង បានមកចូលរួម និងបានបង្ហាញភាពផ្អែមល្ហែមទៅកាន់រូបនាង នៅមុខអ្នកចូលរួមទាំងអស់ផងដែរ៕
ខួបកំណើតរបស់តារាស្រីថៃ Aum Patcharapa
ដោយ៖កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!