ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិន ពិសេសផ្ទួនៗអបអរការ ប្រគុំតន្ត្រី JESSIE J បុណ្យណូអែល និងចូលឆ្នាំសកល
ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 ពិភពលោក Huawei ផ្ដល់ប្រូម៉ូសិនពិសេសផ្ទួនៗ ដើម្បីអបអរការប្រគុំតន្ត្រី JESSEI J កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2015 បុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ។
នៅក្នុងការប្រគុំតន្រ្តីដ៏គគ្រឹងគគ្រេងដែលមានការចូលរួមពីកំពូលតារាចម្រៀងរបស់ ចក្រភពអង់គ្លេស JESSEI J នៅកោះ ពេជ្រនេះ អតិជនមិនត្រឹមតែទទួល បានភាពរីករាយពី ការសម្ដែង បទចម្រៀងលំដាប់ អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានឱកាស ឈ្នះរង្វាន់ទូរស័ព្ទ Huawei ស៊េរីថ្មីៗបំផុត ជាច្រើនគ្រឿងដូចជា៖ P8 max, P8 Gold, P8 Lite Gold, X2, Honor 6 Plus។
លើសពីនេះ អតិថិជនក៏អាចទិញស្មាតហ្វូន Huawei ដែលមានដាក់លក់នៅក្នុងការប្រគុំតន្រ្តី ក្នុងតម្លៃពិសេស ដែលមានការថែម ជូនរបស់ថែមយ៉ាងច្រើនប្រភេទផងដែរ។ របស់ថែម អាចមានដូចជា៖ កាសប្លូធូស ដងសែលហ្វី Bluetooth Speaker ស្រោម មេម៉ូរីកាត កាតាប មួក អាវយឺត និងរបស់ថែមផ្សេងៗទៀត។
ក្រៅពីប្រូម៉ូសិនពិសេសនៅក្នុងការប្រគុំតន្ត្រីនេះ ក្រុមហ៊ុនស្មាតហ្វូន Huawei ក៏បានផ្ដល់ជូន ប្រូម៉ូសិន ពិសេសដើម្បីអបអរ បុណ្យណូអែល និងចូលឆ្នាំសកលផងដែរ។ ហើយប្រូម៉ូសិននេះ ធ្វើឡើងចាប់ ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2015 ហើយអតិថិជន ដែលទិញ ស្មាតហ្វូន Huawei មួយគ្រឿង នឹងទទួលបានតម្លៃពិសេស និងរបស់ថែម 4 យ៉ាងផ្សេងគ្នា តាមម៉ូដែលនីមួយៗ។
គួរបញ្ជាក់ថាប្រូម៉ូសិនបុណ្យណូអែល និងចូលឆ្នាំសកលរបស់ Huawei មានតែនៅហាងទូរស័ព្ទ នៅរាជធានីភ្នំពេញណា ដែលមានបុគ្គលិកផ្នែកលក់របស់ Huawei និងនៅតាមហាងដែលមានស្ដង់ Huawei តែប៉ុណ្ណោះ។
អំពីក្រុមហ៊ុន Huawei
ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែកចាយទៅដល់ ជាង 170 ប្រទេស និងមានបុគ្គលិកជាង 17ម៉ឺននាក់ បម្រើឲ្យអតិថិជនច្រើន ជាងមួយភាគបីនៃចំនួន ប្រជាជនសរុបនៅ លើពិភពលោក។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R & D) 16 កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្មសម្រាប់ អតិថិជន ទទួលចែកចាយ នូវផលិតផល នានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍អ៊ីនធើណេត តាមផ្ទះ និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍ អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជាបណ្តាញសកលដ៏ ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ ពិភពលោក ព្រមទាំងជាដៃគូដ៏ មានបទពិសោធន៍ ក្នុងវិស័យ ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញ ប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារ ដែលពោរពេញ ដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យា ចុងក្រោយបំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោក នូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ ដ៏អស្ចារ្យសម្រាប់ អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!