កុងតឺន័របុកគ្នា ជាមួយម៉ូតូអាយខុន របួសធ្ងន់ម្នាក់ នៅមុខផ្សារជម្ពូរវ័ន្ត
រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ដោយសារជិះម៉ូតូ បុកគ្នាជាមួយកុងតឺន័រ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៣ ធ្នូ ២០១៥ តាមបណ្ដោយ ផ្លូវជាតិលេខ៤ នៅចំណុចមុខផ្សារជម្ពូរវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ អាយខុន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6145 ក្នុងទិសដៅពីកើត ទៅលិចយ៉ាងលឿន ខណៈមកដល់កន្លែងកើត ក៏បានបុកគ្នាជាមួយរថយន្តកុងតឺន័រ ដឹកស៊ីម៉ង់ត៍១គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1634 ដែលវ៉ារថយន្ត១គ្រឿងទៀតចូលមកកណ្ដាលផ្លូវ អូសជាង១០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ (ដកដង្ហើមចង្រិត) ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ។ ចំណែកម៉ូតូ និងរថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!