ក្មេងស្រី ២នាក់​ទៅលេង​ទឹកស្រះ​ ចិញ្ចឹម ត្រី លង់ទឹក​ស្លាប់​ទាំង ​២នាក់ នៅស្រុក​ចំការលើ

 
 

កំពង់ចាម៖ ក្មេងស្រី២នាក់ បានលង់ទឹកស្រះគេចិញ្ចឹមត្រី ស្លាប់ទាំងពីរនាក់ កាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

នាយប៉ុស្តិ៍ នគរបាលឃុំស្ពឺ កោល ហ៊ាង ម៉េង បានប្រាប់ឲ្យដឹងថា ក្មេងស្រី បានលង់ទឹកស្លាប់ទាំង២នាក់នោះ ទី១.ឈ្មោះ គឿ ស៊ាម៉ី អាយុ៤ឆ្នាំ និងទី២.ឈ្មោះ ឡេង រដ្ឋា អាយុ១១ឆ្នាំ អ្នកទាំងពីរជាបងប្អូនជីដូនមួយ រស់នៅក្នុងភូមិជាមួយគ្នា។

លោក នាយប៉ុស្តិ៍ បានឲ្យដឹងទៀតថា មុនកើតហេតុ មានក្មេងប្រុស ស្រីចំនួន៣នាក់ គឺពួកគេធ្វើដំណើរយកបាយ ឲ្យឪពុកធំដែលនៅឯស្រែ ។ លុះក្មេងទាំង ៣នាក់បានដើរដល់ចំណុច ស្រះចិញ្ចឹមត្រីនោះ ក្មេងស្រីរងគ្រោះឈ្មោះ ស៊ាម៉ី និងឈ្មោះ រដ្ឋា បានឈប់ចាំបងជីដូនមួយ នៅចំណុចស្រះទឹកនោះ ដោយឲ្យបងប្រុសជូដួនមួយយកបាយ ទៅឲ្យឪពុកធំតែម្នាក់ឯង។ មិនយូរប៉ុន្មាន បងជីដូនមួយក៏ត្រឡប់ពីយកបាយឲ្យ ឪពុកធំវិញ មកដល់ស្រះទឹក ស្រាប់តែមិនឃើញប្អូនស្រី ជីដូនមួយទាំងពីរនោះ គឺឃើញតែស្បែកជើងមួយគូ បន្សល់ទុកមាត់ស្រះចិញ្ចឹមត្រីនោះ ទើបក្មេងប្រុសនោះ ប្រញ៉ាប់រត់ទៅហៅអ៊ុំ ប្រុសមកធ្វើការរាវរក ក្នុងស្រះក៏ប្រទះឃើញក្មេងស្រីទាំង ពីរបានលង់ទឹកស្លាប់បាត់ទៅហើយ។

លោក នាយប៉ុស្តិ៍បានបញ្ជាក់ថា ស្រះចិញ្ចឹមត្រីនោះជាកម្មសិទ្ធិរបស់ឈ្មោះ គឿ ម៉ាប់ ឪពុកក្មេងស្រីរងគ្រោះឈ្មោះ គឿ ស៊ាម៉ី នៅក្រោយផ្ទះ ចម្ងាយ៥០ម៉ែត្រ និងមានជម្រៅ ១ម៉ែត្រកន្លះ។ បច្ចុប្បន្ន សពក្មេងស្រីរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម