រាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលចុងក្រោយ ជុំវិញ ករណីបង្ក្រាបចោរប្លន់ ប្រដាប់អាវុធ ដ៏សាហាវឃោរឃៅ ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ
ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋទូទាំង រាជធានីភ្នំពេញ មានការសាទរ និងសប្បាយ រីករាយយ៉ាងខ្លាំង ចំពោះស្នាដៃបង្ក្រាបចោរប្លន់ ប្រដាប់អាវុធភ្លាមៗ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមចោរនេះ បានប្លន់ម៉ូតូ C125 សេរីឆ្នាំ២០១៥ មួយគ្រឿងយ៉ាងសាហាវ នៅព្រឹកព្រលឹមម៉ោង ៥ និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។
តែក្រោយពេលកើតហេតុ ប្រហែល ២ម៉ោង កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំបញ្ជា ផ្ទាល់ដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានតាមចាប់ខ្លួន ជនល្មើសបាន ២នាក់ នឹងដកហូតម៉ូតូ របស់ជនរងគ្រោះ ដែលស្លាប់បានមកវិញ។ ហើយ បន្តទៅទៀតរយៈពេលប្រហែល ៤ម៉ោង សមត្ថកិច្ចអាវុធហត្ថ បានកំណត់មុខសញ្ញា ឈានទៅព័ទ្ធចាប់បក្សពួកជនល្មើសផ្សេងទៀត នៅចំណុចភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ ដែលនៅពេលនោះ ជនល្មើសបានបាញ់មក លើសមត្ថកិច្ចដើម្បីរំដោះខ្លួន បណ្តាលឲ្យមានការផ្ទុះ អាវុធតបតគ្នាទៅវិញទៅមក ធ្វើឲ្យជនល្មើស ២នាក់ស្លាប់នៅនឹងកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ ២នាក់ទៀតជាប្រពន្ធរបស់ ជនល្មើសដែលស្លាប់។
ក្រោយប្រតិបត្តិការបង្ក្រាប ក្រុមចោរប្រដាប់អាវុធ ដ៏សាហាវយង់ឃ្នងនេះ សមត្ថកិច្ចអាវុធហត្ថ បានបង្ហាញលទ្ធផល ចុងក្រោយឲ្យដឹងថា តាមចម្លើយសារភាព របស់ជនល្មើសឈ្មោះ ប៉ែន ចំណាប់ ហៅអាពីន និងឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង បានឲ្យដឹងថា ពួកគេទាំង២នាក់ ព្រមជាមួយ មេធំរបស់ពួកវា ២នាក់ទៀតដែលស្លាប់ខណៈពេល តដៃជាមួយ សមត្ថកិច្ចអាវុធហត្ថ បានប្លន់ម៉ូតូ ក្នុងរាជធានីភ្នំពេញ ដោយប្រើអាវុធខ្លី មិនតិចជាង ៣០លើកទេ។ តែទីតាំងដែលពួកវា ចាំច្បាស់នាពេលថ្មីៗនេះ មាន ៩លើក។
១. នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវលេខ១១៨ ខណ្ឌដូនពេញ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីជន រងគ្រោះបាន ១គ្រឿងម៉ាក MSX។
២. នៅចំណុចស្តុបអំបាសាឌ័រ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបាន ១គ្រឿង ម៉ាក MSX។
៣. នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល ១ និង២០នាទីអាធ្រាត មិនចាំថ្ងៃខែ បានយក កាំភ្លើងខ្លីវាយជន រងគ្រោះ ២នាក់ ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុង ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥។
៤.នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល ១៖២០នាទីរំលងអាធ្រាត្រ មិនចាំថ្ងៃខែ បានយកកំាភ្លើងខ្លីវាយជន រងគ្រោះ ២នាក់ ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥។
៥. នៅស្ពាន ឧកញ៉ា លីយ៉ុងផាត់ ត្រើយខាងលិច ក្នុងខែតុលា ឆ្នាំ២០១៥ បានបាញ់ជនរងគ្រោះ បាក់ជើងប្លន់យកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤។
៦.នៅចំណុចក្រោយ វិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ វេលាម៉ោង ប្រហែល១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨-១១-២០១៥ ពួកវា៧នាក់ បានបាញ់១គ្រាប់ លើជនរងគ្រោះ ប្លន់យកបានម៉ូតូម៉ាក MSX ពណ៌ស ១គ្រឿង។
៧.នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ពួកវា៥នាក់ ម៉ូតូ២គ្រឿង បានប្លន់ម៉ូតូ១គ្រឿង ម៉ាកស្កូបពីមិន បានសម្រេច និងបានបាញ់ម្ចាស់ម៉ូតូឲ្យស្លាប់ម្នាក់ របួសម្នាក់។
៨.នៅចំណុចខាងក្រោយ អតីអធិការដ្ឋាននគរបាល ខណ្ឌទួលគោក វេលាទៀបភ្លឺថ្ងៃទី៩-១២-២០១៥ ពួកវា ៧នាក់ បានបាញ់ សម្លាប់ជន រងគ្រោះ ប្លន់យកបានម៉ូតូ ១ គ្រឿង ម៉ាកហុកដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦។
៩.និងចុងក្រោយនៅព្រលឹមថ្ងៃទី ១១-១២-២០១៥ ចំណុចខាងលិខរង្វង់មូល កំាកូស៊ីធី ផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ពួកវាមានគ្នា ៧នាក់ ម៉ូតូ៣គ្រឿង បានបាញ់សម្លាប់ជនរងគ្រោះ យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ហើយក៏បានសមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបបានតែម្តង។
ក្រៅពីនេះ ករណីប្លន់កន្លែងផ្សេងៗទៀត ពួកវាចាំទីកន្លែង និងពេលវេលាមិនបាន តែរាល់លើក មុខពេលពួកវា ចេញធ្វើ សកម្មភាពប្លន់ គឺតែងតែនាំគ្នា ជក់គ្រឿងញៀន រួចទើបចេញប្លន់ ហើយប្រើកំាភ្លើងភ្ជង់ ឬវាយទៅលើម្ចាស់ម៉ូតូ និងបាញ់សម្លាប់ ប្រសិនបើម្ចាស់ម៉ូតូ រឹងរួសមិនព្រមប្រគល់ម៉ូតូឲ្យ។ រឺឯម៉ូតូដែលប្លន់បាន ពួកវាយកទៅលាក់ទុក និងកែកុនហើយ ទើបទាក់ទងរកអ្នក ទទួលទិញតាមទូរស័ព្ទ ហើយណាត់ដោះដូរគ្នាតាមផ្លូវ។
តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត ជាប្រពន្ធរបស់ ជនល្មើសដែលស្លាប់ ខណៈតដៃជាមួយសមត្ថកិច្ច បានសារភាពថា៖ កន្លងមកពួកខ្លួន ក៏ធ្លាប់បានចូលរួម ក្នុងសកម្មភាពប្លន់ ជាមួយក្រុមប្តីខ្លួនដែរ ដោយជិះទៅជាមួយគ្នា ដើម្បីបំភ័ន្តភ្នែកជនរងគ្រោះ កុំឲ្យចាប់អារម្មណ៍ នៅ ពេល ប្លន់បានសម្រេច ស្រ្តីទំាង២នាក់ ចំាបិទគូថ តាមមើលពីក្រោយ ក្រែងលោមាន សមត្ថកិច្ចដេញតាម និងបន្លំខ្លួនចូលទៅកន្លែងកើតហេតុ ដើម្បីក្តាប់សភាពការណ៍ ព័ត៌មាន ថាតើសមត្ថកិច្ចក្តាប់ មុខសញ្ញាបានឬអត់។
ទន្ទឹមគ្នានោះដែរ កាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុម ចោរប្លន់ ១ក្រុម ផ្សេងទៀតបានចំនួន ២នាក់ មានឈ្មោះ ផាន់ សុធារ៉ា ហៅអាឆែប និងឈ្មោះ ផាន ចាន់ធឿន។ តាមចម្លើយ សារភាព របស់ជនល្មើសទាំង ២នាក់នេះ បានឲ្យដឹងថា ក្រុមពួកវាមានគ្នា ១៦នាក់ ធ្លាប់បានធ្វើសកម្មភាពប្លន់ ក្នុងរាជធានីភ្នំពេញជាច្រើន កន្លងមកយ៉ាងសកម្មផងដែរ។ ក្នុងនោះ ២នាក់ ត្រូវបានជាប់គុក ហើយ ២នាក់ ឈ្មោះឡុង និងកក្កដា ត្រូវបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ដោយប៉ះជាមួយរថយន្តនារីម្នាក់ កាលពីវេលា ម៉ោងប្រហែល ១០យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ ហើយ២នាក់ ដែលបានស្លាប់ ក្នុងព្រឹត្តិការបាញ់ តដៃជាមួយសមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញនោះ គឺជាមេក្លោង ធំរបស់ពួកវា ដែលធ្លាប់បានជាប់គុក ប៉ុន្តែ ចំពោះក្រុម ៤នាក់ (មានស្រី ២នាក់) ដែលអាវុធហត្ថកំពុងឃាត់ខ្លួន ពួកវាមិនស្គាល់គ្នាទេ តែមានមេក្លោង តែមួយដែលបានស្លាប់ ពេលតបត ជាមួយអាវុធហត្ថ។ រីឯបក្សពួក ដែលនៅ សេសសល់ កំពុងរត់គេចខ្លួន មានឈ្មោះ អាខ្មៅ, អារតនា, អាប៊យ, អាឡានតូច, អារិទ្ធ, អារ៉ាត់,អាពេជ្រ, អាពៅ, អារ៉ាក់ ហៅរ៉ាម, និងអាតួហៅទូ។
បច្ចុប្បន្នសមត្ថិកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ចំពោះលទ្ធផល ដែល បង្ក្រាបបាន ខាងលើរបស់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏មានការចូលរួមសហការ ពីស្នងការនគរបាលរាជធានី ភ្នំពេញផងដែរថ។ ក្នុងកិច្ច ប្រតិបត្តិការបង្ក្រាប ក្រុមចោរប្លន់ ដ៏សាហាវឃោរឃៅ និងសកម្មក្នុងរាជធានី ភ្នំពេញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង នាយរងសេនាធិការចំរុះ កងយោធពខេមរៈភូមិន្ទ និង ជានាយករយខុទ្ទកាល័យ សម្តេច វិបុលសេនាភក្តី សាយ ឈុំ បានឧបត្ថម្ភថវិកា លើកទឹកចិត្តដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣ ៧០០ $ សហរដ្ឋអាម៉េរិក និងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ខេមរិទ្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានចូលរួមជួយ ឧបត្ថម្ភលើកទឹកចិត្តនូវថវិការ ចំនួន ១លានរៀលផងដែរ។
ជាចុងក្រោយ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សូមអំពាវនាវ ដល់មហាជន ប្រជាជន គ្រប់មូលដ្ឋានទាំងអស់ ប្រសិនបើ បានឃើញ ឬស្គាល់ បក្សពួក មុខសញ្ញាចោរប្លន់ ដែលនៅសេសសល់ ដូចមាន ក្នុងរូបថត និងឈ្មោះ ដែលបានរៀបរាប់ខាងលើ សូមរាយការណ៍ទៅសមត្ថកិច្ច ដែលនៅជិតបំផុត ឬលេខទូរស័ព្ទ 012 383 383 និង 017 818 171៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!