យកចំណតឡានចាស់ លក់សង់ផ្ទះល្វែង ទៅបង្កើតចំណតថ្មី នៅវាលខ្មោច
ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នករត់តាក់ស៊ី សុំមិនឱ្យដោះដូរចំណតរថយន្ត ក្រុងសិរីសោភ័ណ ដែលជាចំណតសល់ពីសម័យបារាំង ដែលដោះដូរពីកណ្តាលក្រុង ទៅដាក់កណ្តាលវាល ដែលប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ។
អ្នករត់តាក់ស៊ីបានប្រាប់ថា កាលពីដើមខែធ្នូ ២០១៥ លេចឮព័ត៌មានជា លើកទី២ថា អភិបាលខេត្តបន្ទាយមានជ័យ លោកគោ ស៊ុំ សារឿត រួមជាមួយក្រុមហ៊ុនរបស់ ឧកញ៉ាម្នាក់ បានរត់ការដោះដូរចំណតរថយន្ត សិរីសោភ័ណ ដែលសល់ពីសម័យបារាំង នៅកណ្តាលក្រុងសិរីសោភ័ណ គ្រោងទៅដាក់នៅវាលស្រែឆ្ងាយ ពីក្រុងជិត១០គីឡូម៉ែត្រ នៅក្នុងស្រុកមង្គលបុរី ។
អ្នកក្រុងសិរីសោភ័ណបានបញ្ជាក់ថា ក្រោយពេលលេចឮ មិនទាន់ដឹងអីផង ស្រាប់មានមន្ត្រីជំនាញម្នាក់ និងឧកញ៉ាម្នាក់ ជិះរថយន្តក្រោយមន្ត្រីជំនាញ ដើរចុចជីភីអ៊ែស តាមជ្រុងចំណតរថយន្ត កាលពីប៉ុន្មានថ្ងៃមុនបណ្តាលឱ្យប្រជាពលរដ្ឋ និងអ្នករត់តាក់ស៊ី មានងឿងឆ្ងល់ភ្ញាក់ ផ្អើលឈុលឡើង ។
លេចលឺថា ចំណតរថយន្ត ក្រុងសិរីសោភ័ណ ត្រូវបានដោះដូរពី កណ្តាលក្រុង ទៅដាក់វាលស្រែ ហើយក្រុមហ៊ុនឯកជនមួយ គ្រោងវិនិយោគដោយអង្កន់ ដីល្វែងលក់ ។
អ្នកក្រុងសិរីសោភ័ណនិយាយថា ពួកគេប្រឆាំងដាច់ខាត មិនឱ្យមានការដោះដូរ យកចំណតរថយន្ តកណ្តាលក្រុងលក់ឱ្យឯកជន ពុះឡូត៍សង់ផ្ទះល្វែងជាដាច់ខាត ។ អ្នករត់តាក់ស៊ី ក៏ប្រឆាំងដាច់ខាតដែរ មិនព្រមទៅចូលចំណែកថ្មី ជាវាលខ្មោច ដែលមានចម្ងាយ ជាង១០គីឡូម៉ែត្រ ពីទីតាំងចាស់ទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!