https://s3.kh1.co/eeb546def653174421505f19da273ef9ac0287c8.jpg
ខេត្តកំពង់ឆ្នាំង៖ ប្រជានេសាទមួយក្រុម ប្រមាណ១០០នាក់ បាននាំគ្នាឡោមព័ទ្ធចាប់ទូកវាយអួន ជនជាតិវៀត ណាម ចំនួន២គ្រឿង និងជនជាតិវៀតណាម ចំនួន៧នាក់ ដែលបានធ្វើការនេសាទ អូសអួនខុសច្បាប់ទាំងយប់ ប្រគល់អោយសមត្ថកិច្ច ខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង បន្ទាប់ពួកគេបាននេសាទ អូសអួនដោយម៉ាស៊ីន ធ្វើ អោយប៉ះពាល់ខូចខាតដល់ លប មង និងសន្ទូចរបស់ប្រជាពលរដ្ឋ។ ករណីខាងលើនេះត្រូវបាន គេរាយការណ៍ថា កើតឡើងនៅម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចកោះលត ក្នុងភូមិកំពង់បាចិន ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សកម្មភាពប្រជាពលរដ្ឋឡោមព័ទ្ធចាប់បទល្មើសអូសអួន របស់ជនជាតិវៀតណាម ខាងលើ ត្រូវបានគេរាយការណ៍ ថា លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ហាក់ដូចស្តីបន្ទោស ដល់ប្រជានេសាទទាំងនោះ ដោយនិយាយថាលោកនឹងកោះអញ្ជើញ តំណាងប្រជាពរដ្ឋមកសាកសួរ ធ្វើកំណត់ហេតុអោយបានច្បាស់សាល់ ព្រោះថាប្រជាពលរដ្ឋមិនមែនជាមន្ត្រី នគរបាលយុត្តិធម៌ទេ ការបង្ក្រាបបទល្មើសគួរតែ សហការជាមួយមន្ត្រីជំនាញ ។
តាមសំដីប្រាប់អ្នកកាសែតនៅព្រឹកមិញនេះ លោក សោម ភិរុណ បានអោយដឹងថា៖ នៅម៉ោងនិងពេលខាងលើ លោកបានទទួលការរាយការណ៍តាមទូរស័ព្ទ ពីប្រជានេសាទ ហើយលោកក៏បានអោយសមត្ថកិច្ច ខណ្ឌរដ្ឋបាល ជលផល កំពង់ឆ្នាំង ចុះទៅទទួលយកកាណូតបទល្មើសនោះមកទុក ស្រាវជ្រាវមុខសញ្ញាបទល្មើស ដើម្បីចាត់ការ តាមនិតិវិធី។
ដោយឡែកលោក តាត សីហាក់ នាយរងខណ្ឌរដ្ឋបាលជលផលផ្សារឆ្នាំង បានអោយដឹងថា៖ ម្ចាស់កាណូត អួសខាងលើនេះ ឈ្មោះ ចាំង យ៉ាំងហៀង អាយុ៣៥ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចំណែកកម្មរ៦នាក់ទៀត ក៏ជាជនជាតិវៀតណាម រស់នៅក្នុងភូមិចុងកោះដែរតាមកាពិនិត្យ ឧបករណ៍នេសាទ គឺមានក្រឡានិងប្រវែងស្របច្បាប់ តែការអួសអួនដោយម៉ាស៊ីន គឺខុសច្បាប់ អាចនឹងត្រូវធ្វើការពិន័យ តាមច្បាប់ ស្តីពីជលផល។
ប្រភពពីប្រជានេសាទបានអោយដឹងថា៖ ឈ្មោះ ចាំង យ៉ាំងហៀង ជាប្អូនបង្កើតរបស់ឈ្មោះ ចាំង យ៉ាំងកេ ជនជាតិវៀតណាម ដែលជាម្ចាស់ឧបករណ៍ នេសាទល្មើសច្បាប់ ។ កន្លងទៅគេធ្លាប់ឃើញអ្នកធំនិងសមត្ថកិច្ច មួយចំនួនទៅផឹកស៊ីនៅលើផ្ទះបណ្តែតទឹករបស់ ចាំង យ៉ាំងកេ ជាញឹកញាប់ ដែលធ្វើអោយឈ្មោះ ចាំង យ៉ាំងកេ នេះមានអំនួតអួតអាងកាន់តែខ្លាំង។
មជ្ឈដ្ឋានទូទៅបានសម្តែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋស្របពេលជាមួយ ការរិះគន់ជំនាញរដ្ឋបាល ជលផល ដឹកនាំដោយលោក សោម ភារុណ ជានាយខណ្ឌ ដែលតែងតែបដិសេធថាមិនមានបទល្មើសកើតឡើង ក្នុងដែននេសាទរបស់ខ្លួនឡើយ ។
ប្រជានេសាទទាងនោះសង្ឃឹមថា រដ្ឋបាលជលផលជាពិសេសអាជ្ញាធរខេត្តកំពង់ឆ្នាំង គួរចាត់ការករណីខាងលើ អោយ មានប្រសិទ្ធភាពខណៈល្បីថា ជនជាតិវៀតណាមទាំងនោះមាន លុយសម្រាប់សូកប៉ាន់ក្នុងការដោះបន្ទុក ដើម្បីរួចខ្លួន ពីសំណាញ់ច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!