បញ្ជូន​និស្សិត​ស្រី​ដែល​បើកបរ​ល្មើស​ ល្បឿន​រេ​បុក​និង​កិន​ម៉ូតូ​ ស្លាប់​២​នាក់​របួសធ្ងន់​ ម្នាក់​ទៅ​តុលាការ

 
 

រាជធានី​ភ្នំពេញ ៖ និស្សិត​ស្រី​វ័យក្មេង​​ដែល​បើករថយន្ត​លឿន​ពេក​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ពេញទំហឹង កិន​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​ កើតហេតុ និង​ម្នាក់​ទៀត​ផ្លោង​បោក​ នឹង​កញ្ចក់​រថយន្ត​រង​ របួស​ធ្ងន់ធ្ងរ​ស្លាប់​ពេល បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​រង​របួសធ្ងន់​នារី​ម្នាក់​ទៀត កាលពី​វេលា​ម៉ោង​១២ និង​២៥​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រាជ រ៉ា​វូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​ ជួល​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន មានស្រុក​កំណើត​ នៅ​ភូមិ​ស្នាយ​ទោល ឃុំ​ត្រពាំង​យ​ង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8395 ជិះ​តែឯង​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ពី​ជើង​ទៅ​ត្បូង ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក Duke ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-0099 ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បើកបរ​ដោយ​នារី​ម្នាក់ ចំណែក​ម៉ូតូ​រង​គ្រោះ​ ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់​និង​ស្រី ម្នាក់​ទើបនឹង​មក​ពី​ដើរ​ លេង​នៅ​មុខ​សណ្ឋាគារ​ ណា​ហ្គា​វ៉ើ​ល បើកបរ​ក្នុង​ទិស​ដៅ​ ច្រាសទិស​គ្នា ខណៈ​មក​ដល់​ចំណុច​ខាងលើ ទាំង​រថយន្ត និង​ម៉ូតូ​បើក​លឿន​ដូច​គ្នា ហើយ​រថយន្ត​បាន​រេ​ចង្កូត​ ទៅ​បុក​ម៉ូតូ​ចំ​ពី មុខ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ បើក​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​អ្នក​ជិះ​កណ្តាល​ផ្លោង​ បោក​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​មក​វិញ​រង​របួស​ធ្ងន់ធ្ងរ និង​នារី​ម្នាក់​រង​របួសធ្ងន់ ។ ភ្លាម​ៗ​នោះ​ រថយន្ត​បង្ក​មាន​បំណង​បើក​រត់ ដោយ​បត់​ ត្រឡប់​ក្រោយ​កិន​យុវជន​ជា​អ្នក​បើក​ ម៉ូតូ​ថែម​ទៀត បណ្តាល​ឱ្យ​ស្លាប់​នៅ​ កន្លែង​កើតហេតុ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ តាម​ឃាត់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច ចំណែក​រថយន្ត​ខ្ទេច​ មួយ​កំណាត់​មុខ ។ រីឯ​ជន​រង​គ្រោះ​ រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ យុវជន​ម្នាក់​បាន ដាច់ខ្យល់​ ស្លាប់​ម្នាក់​ទៀត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​បើករថយន្ត​បង្ក​យក​ទៅ​ប៉ុស្តិ៍​ប្ញ​ស្សី​កែវ ទុក​ប្រគល់​ ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រួម​ជាមួយ​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ ។ ចំណែក​សព​ដែល​ស្លាប់​ នៅ​កន្លែង​កើត ហេតុ​សាច់ញាតិ​ដឹក​យក​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​វត្ត​សន្សំ​កុសល ។

បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ បាន​បញ្ជូន​និស្សិត​ ស្រី​វ័យក្មេង​ ទៅ​សាលាដំបូង​រាជធានី​ កាលពី​រសៀល​ថ្ងៃ​ទី​ ១០​ធ្នូ​នេះ តំណាង​អយ្យការ​ក៏​ បាន​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ ដំបូង​រហូត​ដល់​ព្រលប់​ទៅ​ហើយ​នៅ​មិន​ ទាន់​ចប់​ទេ ក៏​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ​ ដោយ​តម្រូវ​ឲ្យ​ ព្រឹក​ថ្ងៃ​ទី​១១​ធ្នូ នាំ​មក​ធ្វើការ​ សាកសួរ​ម្តងទៀត មុន​នឹង​ចោទប្រកាន់​ជា​ផ្លូវការ ដើ​ម្ប​ដាក់​ជូន​ ទៅ​ខាង​ចៅក្រម​ សម្រេច​ឃុំខ្លួន​ បណ្តោះអាសន្ន ។

នៅ​ពេល​សមត្ត​កិច្ច​នាំ​ចេញ​ទៅ​កាន់​ការិយាល័យ​នគរបាល​ជើង​គោក និស្សិត​ស្រី​អ្នក​បើក រថយន្ត​បុក​ មនុស្ស​ស្លាប់​ត្រូវ​បាន​ក្រុម​ គ្រួសារ និង​សាច់ញាតិ​យក​មួក​ និង​ម៉ាស​ពាក់​ជិត ថែម​ទាំង​ជួយ​បិទ​បាំង​ ខ្លាច​ម៉ាស៊ីន​ ថត​អ្នកកាសែត​ទៀត​ផង ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម