បុរសម្នាក់ ត្រូវរថយន្ត បុកស្លាប់ភ្លាមៗ លើកំណាត់ ផ្លូវជាតិលេខ៨
ព្រៃវែង៖ បុរសម្នាក់ឈ្មោះ ឡាយ ម៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូបញ្ច្រាសទិសគ្នា ជាមួយរថយន្ត រួចរថយន្តបុកពេញមួយទំហឹង កាលពីវេលា ម៉ោង០៤ និង៤០នាទី ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៥២ និង ៥៣ ស្ថិតក្នុងភូមិជ្រៃ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
បើយោងតាមសមត្ថកិច្ច បានលើកឡើងថា ពេលបុកម៉ូតូហើយ រថយន្តបង្កហេតុ បានបើករត់គេចខ្លួនបាត់ ដោយ មិនមានអ្នកណាស្គាល់អត្តសញ្ញាណទេ រីឯម៉ូតូជនរង គ្រោះ តែម្នាក់ឯងនោះ ម៉ាក ហុងដា សេ១០០ ស្លាកលេខ 1A 6365 ហើយរហូតមកទល់យប់ថ្ងៃទី១០ ខែវិច្ឆិកានេះ សមត្ថកិច្ចកំពុងតាមរករថយន្តបង្កហេតុ រីឯសពជន រងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!