បាញ់សម្លាប់ប្លន់យកម៉ូតូសេ១២៥ ទាំងព្រលឹមនៅខណ្ឌទួលគោក
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុប្រហែល២៤ឆ្នាំ ត្រូវចោរប្លន់បាញ់សម្លាប់ ប្លន់យកម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ មួួយគ្រឿងយកទៅ បាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១ ធ្នូ ២០១៥ នៅចំណុចមុខហាងកែសម្ផស្ស ពៅ ប៊ីយូធី សាឡន តាមបណ្ដោយ ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ ថាឈ្មោះ រិទ្ធ មានឈ្មោះក្នុងហ្វេសប៊ុក Bong Beng អាយុ២៤ឆ្នាំ ជាកម្មករលើកក្រណាត់ស្នាក់នៅ កន្លែងកើតហេតុ ។ ចំណែកម៉ូតូដែល ត្រូវចោរប្លន់យកទៅបាត់នោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 ។
ប្រភពបានឲ្យដឹងទៀត មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់បម្រុងចូល ទៅកន្លែង ស្នាក់នៅវិញ (ពៅ ប៊ីយូធី សាឡន) ស្រាប់តែមានជន សង្ស័យ១ក្រុមជិះម៉ូតូ២គ្រឿង ក្នុងនោះមានម៉ូតូធំ ១គ្រឿងបានមកដល់ ហើយក៏ភ្ជង់ជន រងគ្រោះប្លន់យកម៉ូតូ តែដោយជនរងគ្រោះ មិនព្រមឲ្យ ក៏មានការ ប្រតាយប្រតប់គ្នា ភ្លាមៗនោះជនសង្ស័យបានបាញ់១ គ្រាប់ចំកណ្ដាលក្បាល បណ្ដាលឲ្យជន រងគ្រោះស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុប្រហែលកន្លះម៉ោងទើបឃើញសមត្ថកិច្ចទៅដល់ និងធ្វើការឡោម ព័ទ្ធកន្លែង កើតហេតុដើម្បីធ្វើការពិនិត្យ និងស្វែងរកគ្រួសារ ជនរងគ្រោះឲ្យមកទទួល សពយកទៅធ្វើបុណ្យ តាមប្រពៃណី ព្រមទាំងដាក់កម្លាំងតាមប្រមាញ់ចាប់ ខ្លួនជនសង្ស័យ ផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!