(UPDATE) កិច្ចប្រជុំ ច្រើនលើក សង្ឃខ្មែរ កម្ពុជាក្រោម យកព្រះពុទ្ធរូបទម្លាក់ ចូលទឹកស្អុយ នៅតែមិនផ្តល់ ចម្លើយ

 
 

ភ្នំពេញ៖ កិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះ នៅតែគ្មានលទ្ធផល និងគ្មានចម្លើយ អំពីករណីយកព្រះពុទ្ធរូប ជាច្រើនអង្គទម្លាក់ចូលទឹកស្អុយ បើទោះជា ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តមានវត្តមាន ក្នុងកិច្ចពិភាក្សា រហូតដល់ល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នេះក៏ដោយ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅម៉ោង១៥៖៣០នាទី ថ្ងៃទី៧ ខែធ្នូ នេះ មន្ត្រីសង្ឃបានបើកកិច្ចប្រជុំ រកមូលហេតុដែលសង្ឃខ្មែរកម្ពុជាក្រោម នៅកុដិលេខ៤៣ បាន យកព្រះពុទ្ធរូបជាច្រើនអង្គ ទម្លាក់ចូលទឹកស្អុយ នៅវត្តស្ទឹងមានជ័យ តែកិច្ចប្រជុំមិនបានទទួលលទ្ធផលអ្វីនោះទេ ព្រោះព្រះសង្ឃខ្មែរកម្ពុជាក្រោម គឹម សិលា ដែលជាអ្នកប្រព្រឹត្តិមិនបានសារភាព ហើយក៏មិនបានផ្តល់ចម្លើយអ្វីនោះដែរ។

អ្វីដែលចាប់អារម្មណ៍នោះ បញ្ញាខាងលើនេះគឺមានការលូកដៃ ពីខាងគណបក្សសង្គ្រោះជាតិ និងសកម្មជនបឹងកក់។
សូមបញ្ជាក់ថានៅម៉ោង នៅម៉ោង១១ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ ព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយអង្គបានយកព្រះពុទ្ធរួប ជាច្រើនអង្គទៅទម្លាក់ចូល ក្នុងទឹកស្អុយក្នុងវត្តស្ទឹងមានជ័យ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់យាយជីតាជី សិស្ស និងនិស្សិត ដែលស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ។ ចំពោះករណីនេះ ទាំងប្រជាពលរដ្ឋ យាយជី តាជី ព្រះសង្ឃ និងសិស្សនិស្សិត ដែលគង់ និងស្នាក់នៅ វត្តស្ទឹងមានជ័យស្នើសុំឱ្យ ខាងក្រសួងធម្មការ និងអាជ្ញាធរមូលដ្ឋាន ធ្វើការសួរនាំ និងចាត់វិធានការទៅតាមច្បាប់ និងសាសនាផង។

គណៈកម្មការចម្រុះ ដែលរួមមានខាងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ អនុគណៈកម្មការវត្តស្ទឹងមានជ័យ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានបើកកិច្ចប្រជុំរកមូលហេតុ ដែលសង្ឃខ្មែរកម្ពុជា ក្រោមមួយអង្គយកព្រះពុទ្ធរូប ទម្លាក់ចូលទឹកស្អុយនោះ មិនទទួលបានលទ្ធផល រកមូលហេតុឃើញនោះទេ។

អាជ្ញាធរមូលដ្ឋានដែលបានចូលរួមក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៦ ខែធ្នូ នេះ បានឲ្យដឹងថា កិច្ចប្រជុំមិនបានទទួលលទ្ធផលផ្លែផ្កានោះទេ ក៏ព្រោះតែព្រះសង្ឃ គង់នៅកុដ្ឋលេខ៤៣ ដែលជាប្រព្រឹត្តនោះមិនបានមានវត្តមានក្នុងកិច្ចប្រជុំ ដោយគេអះអាងថា លោកអាពាធមិនអាចចូលរួមក្នុងកិច្ចប្រជុំ។

ជាមួយគ្នានោះ ខាងមន្ទីរធម្មការ និងអាជ្ញាធរដែលពាក់ព័ន្ធ ក៏មិនបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានជុំវិញកិច្ចប្រជុំនេះដែរ។ ប្រភពខ្លះបានឲ្យដឹងថា ករណីអវត្តមានរបស់ព្រះសង្ឃគង់នៅកុដ្ឋលេខ៤៣នេះ គឺមានអ្នកនៅពីក្រោយខ្នងរារាំង និងហាមមិនឲ្យចូលរួមមកដោះស្រាយចំពោះបញ្ហានេះ។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីមូលហេតុដែលព្រះសង្ឃខ្មែរកម្ពុជា ក្រោមមួយអង្គដែលបានយកព្រះពុទ្ធរូបជាច្រើនអង្គបោះចូលទៅក្នុងទឹកស្អុយនៅវត្តស្ទឹងមានជ័យនោះទេ៕




                        ​ ព្រះសង្ឃគង់លើកកន្ទេល ព្រះនាម គឹម សិលា ហៅតាកុង 








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម