ហ៊ីណូដឹកដី បុកកិនម៉ូតូគុបមូល ស្លាប់ម្នាក់ របួសស្រាល២នាក់ នៅភ្នំពេញថ្មី
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសស្រាល ដោយបានលោតចេញពីម៉ូតូទាន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំដឹកដីថ្មី ម៉ាកហ៊ីណូបុកម៉ូតូគុបមូលពីក្រោយហើយ រអិលថយក្រោយកិនបន្ថែមទៀត កាលពីវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី៧ ធ្នូ ២០១៥ នៅបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ កុសល អាយុ៣២ឆ្នាំ ជាជាងសំណង់ ស្នាក់នៅផ្ទះជួល នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិព្រៃសំរោង ឃុំព្រៃពត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូម៉ាកគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ-៨៩៧២ ស.រ១ ជិះគ្នា៣នាក់ ចំណែក២នាក់ បានរងរបួសស្រាល ដោយបានលោតចេញពីម៉ូតូទាន់ រីឯរថយន្តដឹកដីម៉ាកហ៊ីណូ មានក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧០៤៥ បើកបរដោយបុរសម្នាក់ និងព្រួឡានម្នាក់ បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។
ប្រភពព័ត៌មានបានអោយដឹងទៀតថា មុនពេលកើតហេតុគេឃើញ រថយន្តដឹកដីធុនធំ ម៉ាកហ៊ីណូ បានធ្វើដំណើរយ៉ាងលឿនតាមបណ្តោយ ផ្លូវឧកញ្ញាម៉ុងឫទ្ឋី ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកកន្លែងកើតហេតុ ក៏បានបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូគុបមូល ពណ៌ទឹកប៊ិចពីក្រោយ បណ្តាលអោយម៉ូតូដួល ហើយខណៈពេលនោះ ដោយសារផ្លូវឡើងទួល រថយន្តក៏រអិលថយក្រោយវិញកិនបុរស អ្នកបើកម៉ូតូចំក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះទាំងអ្នកបើកបររថយន្ត និងព្រូឡានបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍បានចុះទៅវាស់វែង និងនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!