រថយន្ត​ពន្លត់​អគ្គិភ័យ​ខណ្ឌទួលគោកខុស​បច្ចេកទេស​ បូមទឹក​អត់​ចេញ ពលរដ្ឋ​ឡើង​ដំបូង​ផ្ទះ​បាញ់​ ពន្លត់​ទុ​ស្សេ​ឆេះ​បង្គោល​ភ្លើង​ខ្លួនឯង

 
 

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​អគ្គនាយកដ្ឋាន​កសិកម្ម​ មានការ​មិន​ពេញ​ចិត្តជា​ខ្លាំង ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​ របស់​ខណ្ឌទួលគោក​១​គ្រឿង​ ដែល​បាន​មក​បាញ់​ពន្លត់​ ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​ បង្គោល​ភ្លើង​១​នៅ​ចំណុច​នោះ តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​បែរជា​ ខុស​បច្ចេកទេស​បូមទឹក​អត់​ចេញ​ទៅ​វិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ ស្លន់ស្លោរនាំ​គ្នា​​រត់​ឡើង​លើ​ដំបូង​ផ្ទះ​ប្រើ ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ រហូត​រលត់​ទៅ​វិញ​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ដែល​ហេតុការណ៍​ ទុ​ស្សេ​ចរន្តអគ្គិសនី​បង្គោល​ភ្លើង​ រហូត​បង្ក​ជា​អណ្ដាតភ្លើង​ នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ធ្នូ ២០១៥ នៅ​ចំណុច​បង្គោល​ភ្លើង​ មួយ​កន្លែង នៅ​ផ្លូវ​បេតុង​ច្រកចូល​អគ្គនាយកដ្ឋាន​កសិកម្ម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ទុ​ស្សេ​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​បង្គោល​ភ្លើង​ ១​កន្លែង​ ខាងលើ​នេះ គេ​ឃើញ​រថយន្ត​ ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌ ទួលគោក​១​គ្រឿង​មក​ជួយ​ បាញ់​ពន្លត់​ដែរ តែ​ខណៈ​មក​ដល់​ រថយន្ត​ពន្លត់​អគ្គិភ័យ​ នេះ​ហាក់​ខុស​បច្ចេកទេស​ម៉េច​មិនដឹង​ទេ បែរជា​បូមទឹក​មិន​ចេញ ធ្វើ​ឲ្យ​មិន​អាច​បាញ់​ទឹក​ពន្លត់​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ម្ដុំ​នោះ​មាន​ការ​ភ័យ​ស្លន់​ស្លោរ​ខ្លាច​អគ្គិភ័យ​ ឆេះ​កាន់​តែ​ខ្លាំង​ និង​រាល​ដាល​ដល់​ផ្ទះ​ ប្រជា​ពលរដ្ឋ ហើយ​ក៏​នាំ​គ្នា​រត់​ឡើង​ លើដំបូល​ផ្ទះ​ប្រើ​ បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​រហូត​រលត់​ ទាំងស្រុង​ទៅ​វិញ ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ត្រង់​ៗ​ចំពោះ​ក្រុម​ពន្លត់​អគ្គិភ័យ​ខណ្ឌទួលគោក​ថា ខ្វះ​សមត្ថកិច្ច​ក្នុង​ការ​ជួយ​ សង្គ្រោះ​ ហេតុការណ៍​អគ្គិភ័យ នេះ​ឆេះ​បង្គោល​ភ្លើង បើសិនជា​ឆេះ​ផ្ទះ​វិញ​ មិនដឹង​ជា​អស់​ ប៉ុន្មាន​ខ្នង​ទេ បើ​ឡានទឹក​មក​ដល់​ ហើយ​បែរជា​ខុស​បច្ចេកទេស​ បូមទឹក​អត់​ចេញ​ទៅ​វិញ​ចឹ​ង​នោះ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម