ស្លាប់ និងរបួសធ្ងន់ ពីរនាក់ ខណៈជិះម៉ូតូដួល ត្រូវរថយន្ត កិនពីក្រោយ
កណ្តាល ៖ យុវជនម្នាក់ត្រូវស្លាប់ភ្លាមៗ នៅនិងកន្លែង ឯម្នាក់ទៀតរងរបួសបាក់ភ្លៅម្ខាងដោយសារជិះម៉ូតូ ជាមួយគ្នាដួលបោកទៅនិងថ្នល់ រួចត្រូវរថយន្តបើកលឿនជ្រុលទៅកិនពីលើ នៅម៉ោងប្រហែល១៥ និង៣០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៣ និងលេខ២៤មុខភូមិព្រៃស្វាយ ឃុំ ក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាក ស្មាស់ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មាន រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាកម្មករទីលំនៅ ភូមិត្រពាំងជួន ឃុំឆក់ឈើនាង អង្គល ឯអ្នករួមដំណើរពីក្រោយឈ្មោះ លូត ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរជាកម្មកររស់នៅ ភូមិអណ្តូងរវៀ ឃុំអណ្តូងរវៀ ស្រុកបសេដ្ឋ ខេត្តកំពងស្ពឺ។
នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូជាមួយគ្នា ពីលិចទៅកើត មកដល់ចំចន្លោះគីឡូម៉ែត្រលេខ២៣ និងលេខ២៤មុខភូមិព្រៃស្វាយក៏ រអិលដួលទៅលើទ្រូងថ្នល់ ស្របពេលនោះ ក៏មាន រថយន្តមួយ គ្រឿងម៉ាក ហ៊ីយានដាយពណ៌ ស ខៀវលឿង ពាក់ផ្លាកលេខ ក.៥៨៩០.ភ ព ៣ ជាប្រភេទរថយន្ត សឺតែន ក្រុមហ៊ុនប្រេងM P L អ្នកបើកបរមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់ បើកស្របទិសគ្នាបានជ្រុលទៅកិនមនុស្សបណ្តាលឲ្យស្លាប់អ្នករួមដំណើរម្នាក់និងម្នាក់ទៀតជាអ្នកឌុបរងរបួសបាក់ជើងខាងស្តាំម្ខាង។
ក្រោយពេលកើតហេតុអ្នករងរបួសត្រូវដឹកទៅសង្គ្រោះជាបន្ទាន់ សាកសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសា យកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងត្រូវយកទៅរក្សានៅ អធិការដ្ឋាន ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!