ចាប់ខ្លួនបុរសជាប្តីពីបទប្រើ អំពើហិង្សាលើប្រពន្ធ រហូតស្លាប់ ប្តីថាប្រពន្ធស្រវឹង ស្រាខ្យល់គរ វ៉ៃពីរបីដៃក៏ស្លាប់
ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ ពីបទមនុស្សឃាតដោយចេតនា កាលពីថ្ងៃទី១ ធ្នូ ២០១៥ ដែលការឃាត់ខ្លួននេះធ្វើឡើង ក្រោយកើតហេតុ៣ថ្ងៃនៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិស្នាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចន ជាន អាយុ៣៨ឆ្នាំ ចំណែកប្រពន្ធឈ្មោះ អ៊ី ណាត អាយុ៣៤ឆ្នាំ មានកូន៤នាក់(ស្រីម្នាក់) រស់នៅកន្លែងកើតហតុ ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្រាប់ឲ្យ ដឹងនៅព្រឹកថ្ងៃទី៦ ធ្នូ ២០១៥នេះថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ជាប្ដីបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយប្រពន្ធបណ្តាលឲ្យស្លាប់ពិតប្រាកដមែន មូលហេតុដោយសារតែប្រពន្ធរបស់គាត់ ជានិច្ចកាលតែងតែផឹកស្រាស្រវឹង ជារៀងរាល់ថ្ងៃ មិនជួយមើលថែទាំកូន និងផ្ទះសម្បែងឡើយ ។ ជនសង្ស័យបន្តថា នៅថ្ងៃកើតហេតុ គាត់បានដើររកប្រពន្ធគាត់តែមិនឃើញនៅផ្ទះ ទៅឃើញនៅនឹងពំនូកចំបើង ក្នុងសភាពស្រវឹងជោគជាំ ទើបជនសង្ស័យខឹងខ្លាំង ហើយគាត់ក៏បានវ៉ៃប្រពន្ធពីរបីដៃ តែគ្មានបំណងវាយសម្លាប់ប្រពន្ធឡើយ ដោយសារប្រពន្ធរបស់គាត់ផឹកស្រា អត់ហូបបាយបណ្ដាលឲ្យខ្យល់គរស្លាប់ទៅ នៅពេលដែលគាត់វាយពីរបីដៃនោះ ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ៦ ធ្នូ ២០១៥នេះ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!