ពិតជា​មានការ​បាញ់​ប្លន់​ផ្ទះ ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ ប្រសព្វ​ជុំ​មែន ជន​រង​គ្រោះ​៣​នាក់​ របួសធ្ងន់​បញ្ជូន​ ទៅ​សង្គ្រោះ​ នៅ​រាជធានី​ភ្នំពេញ

 
 

ខេត្ត​កំ​ពង​ស្ពឺ ៖ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ធ្នូ ២០១៥ មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម ​បាន​ចូល​ទៅ​បាញ់ប្រហារ​ប្លន់​ផ្ទះ ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​មន្ទីរពេទ្យ​បង្អែក​នានា​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ទើប​ដឹង​ថា​ពិតជា​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មែន ហើយ​ក្រុម​ជនសង្ស័យ​បាន​បាញ់ប្រហារ​ម្ចាស់ផ្ទះ ​រង​របួសធ្ងន់​រហូត​ដល់​ទៅ​៣​នាក់ តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ជន​រង​គ្រោះ​ទាំង​៣​នាក់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​អស់ហើយ ព្រោះតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម