អាជ្ញាធរ​កោះប្រជុំ​រក​មូលហេតុ​ សង្ឃខ្មែរ​កម្ពុជាក្រោម​ យក​ព្រះពុទ្ធរួប​ជាច្រើន​អង្គ​ ទម្លាក់ចូល​ទឹកស្អុយ​ នៅវត្ត​ស្ទឹង​មានជ័យ​

 
 

ភ្នំពេញ៖ អាជ្ញាធរចម្រុះ ដែលរួមមានខាងមន្ទីរ ធម្មការរាជធានីភ្នំពេញ អនុគណកម្មការ វត្តស្ទឹងមានជ័យ រួមនិងអ្នកពាក់ព័ន្ធមួយ ចំនួនទៀត នារសៀលថ្ងៃទី៦ ខែធ្នូនេះ និងកោះប្រជុំរក មូលហេតុដែល ព្រះសង្ឃខ្មែរកម្ពុជា មួយអង្គបានយកព្រះពុទ្ធរូប ជាច្រើន អង្គទម្លាក់ចូល ក្នុងទឹកស្អុយនៅក្នុងវត្តស្ទឹងមានជ័យ

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលយកព្រះពុទ្ធរូបជាច្រើនអង្គ ទម្លាក់ចូលក្នុងទឹកស្អុយនេះ ជាសមាជិក សមាគមន សង្ឃវត្តសាមគ្គីរង្ស៊ី ក្នុងវត្តស្ទឹងមានជ័យ ហើយរហូតមកទល់ ពេលនេះមិនទាន់ដឹងមូលហេតុ ពិតប្រាកដ នៅឡើយទេ។

ការមិនដឹងមូលហេតុនៃការទម្លាក់ ព្រះពុទ្ធរូបចូលក្នុងទឹកស្អុយនោះ ក៏ព្រះសង្ឃដែលជា អ្នកប្រព្រឹត្តិ មិនបាន មកចូលរួមក្នុងកិច្ច ប្រជុំនេះ។ ដោយឡែកនៅល្ងាច ថ្ងៃទី៥ ខែធ្នូ ម្សិលមិញនោះដែរ ក្រុមការងាររបស់ខណ្ឌ មានជ័យក៏បានចុះមក វត្តស្ទឹងមានជ័យ ដើម្បីពិនិត្យរឿងនេះដែរ ប៉ុន្តែមិនអាចរក មូលហេតុឃើញថា ហេតុអ្វីបានជាបណ្តាលឲ្យ សង្ឃអង្គនោះ យកព្រះពុទ្ធរូប ទៅទម្លាក់ចូលក្នុងទឹកស្អុយ យ៉ាងនេះនោះទេ។

សូមបញ្ជាក់ថានៅម៉ោង នៅម៉ោង១១ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ ព្រះសង្ឃខ្មែរ កម្ពុជាក្រោម មួយអង្គបានយកព្រះពុទ្ធរួប ជាច្រើនអង្គទៅ ទម្លាក់ចូល ក្នុងទឹកស្អុយក្នុងវត្ត ស្ទឹងមានជ័យ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់យាយជីតាជី សិស្ស និងនិស្សិត ដែលស្នាក់នៅក្នុង វត្តស្ទឹងមានជ័យ។ ចំពោះករណីនេះ ទាំងប្រជាពលរដ្ឋ យាយជី តាជី ព្រះសង្ឃ និងសិស្សនិស្សិត ដែលគង់ និងស្នាក់នៅ វត្តស្ទឹងមានជ័យស្នើសុំឱ្យ ខាងក្រសួងធម្មការ និងអាជ្ញាធរមូលដ្ឋាន ធ្វើការសួរនាំ និងចាត់វិធានការ ទៅតាមច្បាប់ និងសាសនាផង៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម