ចោរប្រដាប់​អាវុធ​មួយក្រុម​ ចូលប្លន់​ផ្ទះ​វេប្រាក់វីង​ យក​អស់ទ្រព្យសម្បត្តិ​ជាច្រើន ​

 
 

ភ្នំពេញ៖ ចោរប្រដាប់អាវុធមួយក្រុម បានចូលទៅប្លន់ផ្ទះប្រជាពលរដ្ឋ វេប្រាក់វីងមួយ កន្លែងស្ថិត នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយយកប្រាក់ និងទ្រព្យសម្បត្តិ មានតម្លៃ អស់ជាច្រើន។

យោងតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាល ស្រុកមោងឬស្សី បានឲ្យដឹងថា ហេតុការនេះ បានកើតឡើងកាល ពីម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ ដែលជាករណីលួច មានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធ បង្កដោយជន មិនស្គាល់ អត្តសញ្ញាណមានគ្នា ប្រមាណ៣ ទៅ៤នាក់ ប្រដាប់ដោយ អាវុធ ០២ដើម (ធុនAk ០១ដើម ខ្លី០1ដើម)។

លោកវរសេនីយ៍ទោ បានបន្តថា ក្រុមចោរទាំងងស់នោះ បានធ្វើសកម្មភាពប្លន់នៅផ្ទះ របស់ប្រជាពលរដ្ឋ ដោយពួកគេបាន ចាប់ចងម្ចាស់ ផ្ទះឈ្មោះ ទូច ងឿន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ដែលមានមុខរបរលក់ចាប់ហួយ ទិញស្រូវ និងវ៉េប្រាក់ (វ៉ិង)។

លោកអធិការ បានបន្ថែមថា ក្រុមចោរប្រដាប់ដោយអាវុធនេះ បានប្លន់យកអស់សំភារ:មាន ដូចជា ប្រាក់ខ្មែរ ៣០.០០០.០០០ រៀល ប្រាក់ថៃ ៣០.០០០បាត ប្រាក់ដុល្លារ ៣០ដុល្លារ ខ្សែដៃប្លាកទីន ០៧ជី កងដៃប្លាកទីន ០៧ជី ម៉ូតូមួយគ្រឿង C១២៥ ផលិតឆ្នាំ ២០១២ ពណ៌ខ្មៅ ផ្លាកលេខបាត់ដំបង ១N ៤៨៥៦ និងទូរសព្ទ័ដៃ ០២គ្រឿង។ 
ក្រោយធ្វើសកម្មភាពរួច ជនល្មើសបាន រត់គេចខ្លួនអស់។ គិតត្រឹម ម៉ោង ០៧:00នាទី ថ្ងៃដដែល កំលាំនគរបាលស្រុកមោងឬស្សី បានចុះស្រាវជ្រាវ ករណីប្លន់ បានរកឃើញម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេរី ២០១២ នៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ចំងាយពីផ្ទះ ជនរងគ្រោះប្រមាណ ០៥គីឡូ ដែលជនសង្ស័យបានប្លន់ យកពីជនរងគ្រោះទុកចោល យើងបានធ្វើការ ប្រគល់ជូនម្ចាស់វិញ។  បច្ចុប្បន្នករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម