១ឆ្នាំអាជ្ញាធរថៃ ចាប់ឃាត់ខ្លួននិង បញ្ជូនពលករខ្មែរ ចំណាកស្រុកខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ជាង៥ម៉ឺននាក់
ភ្នំពេញ៖ គ្រាន់តែរយៈពេល១ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៥ ពលករខ្មែរប្រុសស្រី ដែលបានឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន និងបញ្ចូនត្រឡប់ចូលស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត សរុប ៥៥.៦២៦នាក់ ក្នុងចំណោមពលករខ្មែរ ដែលត្រូវបានចាប់បញ្ចូន មកមានពលករ ៩០១នាក់ ក៏ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន នៅក្នុងពន្ធនាគារផងដែរ។
នេះបើយោងតាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិដែលបានដកស្រង់ ពីរបាយការណ៍របស់ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។
របាយការណ៍ខាងលើបន្តថា ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរ ត្រូវគេមើលឃើញថា បានលួចចាកចេញតាមច្រករបៀង និងច្រកអន្តរជាតិ តាមរយៈការអូសទាញពីមេខ្យល់ និងការចាកចេញដោយខ្លួនឯង។ គ្រាន់តែរយៈពេល១ឆ្នាំ គឺក្នុងឆ្នាំ២០១៥ នគរបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករខ្មែរ បម្រុងទៅ រកការងារធ្វើខុសច្បាប់ ចំនួន៤១លើក សរុបពលករ៧១១នាក់ ក្នុងនោះស្រី២៣៨នាក់ កុមារ៧៤នាក់។
រយៈពេល២ថ្ងៃចុងក្រោយ បានធ្វើការទប់ស្កាត់ពលករខ្មែរប្រុសស្រី ចំនួន៣៨នាក់បន្ថែមទៀត ខណៈដែលពលករទាំងនោះ ជិះរថយន្ត៣គ្រឿង ចាកចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និងបន្ទាយមានជ័យ បម្រុងឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពលករទាំង៣៨នាក់ ក៏ត្រូវបានដោះលែងឲ្យត្រឡប់ទៅស្រុកវិញ ក្រោយពីមានការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការឆ្លងដែនខុសច្បាប់តទៅទៀតនោះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!