ល្បិចពិសេសប្រើពេលតែប៉ុន្មានវិនាទី អាចធ្វើឲ្យកូនង៉ែតឈប់យំ បានភ្លាមៗ (មានវីដេអូ)
ស្ដ្រីដែលក្លាយជាម្ដាយដំបូងៗ ពិតជាអាចមានអារម្មណ៍ ភ័យខ្លាច និងតក់ស្លុតជាក់ជាមិនខាន នៅពេលដែល កូនង៉ែតរបស់ខ្លួនយំ មិនដឹងថា ធ្វើយ៉ាងណា ឲ្យរូបគេ មានអារម្មណ៍សុខស្រួល និងឈប់យំនោះទេ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Robert Hamilton ដែលជាស្ថាបនិករបស់គ្លីនិក Pacific Ocean Pediatrics ដែលមានទីតាំងនៅក្នុងទីក្រុង Santa Monica នៃរដ្ឋកាលីហ្វញ៉ា បានបង្ហាញពីតិចនិកដ៏ពិសេស ក្នុងការធ្វើឲ្យទារកឈប់យំ និងធ្វើឲ្យពួកគេ ស្ងប់អារម្មណ៍បានតែក្នុងរយៈពេល ប៉ុន្មានវិនាទីប៉ុណ្ណោះ។ ជាដំបូង អ្នកត្រូវយកដៃទាំងពីររបស់ទារក អោបផ្អឹបចូលគ្នានៅនឹងដើមទ្រូងរបស់ទារកនេះ តែត្រូវធ្វើថ្នមៗ និងត្រូវឲ្យច្បាស់ថា អ្នកអាចផ្ដល់សុវត្ថិភាពឲ្យទារកបាន ។ បន្ទាប់មក ប្រើដៃម្ខាងរបស់អ្នកអោបផ្នែកខាងលើទារក និងប្រើដៃម្ខាងទៀត កាន់អោបកំប៉េះគូទទារក ដែលអ្នកអាចអង្រួនកំប៉េះគូទទារកនេះ ឲ្យបាន45ដឺក្រេ។
វិធីនេះមានប្រសិទ្ធិភាពខ្លាំង សម្រាប់ទារកដែលមានអាយុ ចន្លោះពី ២ទៅ៣ខែ និងលោកអ្នកគួរតែ មានការប្រុង ប្រយ័ត្នខ្លាំង នៅពេលអនុវត្ដន៍ នេះបើតាមសម្ដី លោកវេជ្ជបណ្ឌិត Robert Hamilton ។
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!