ស្រីស្នេហ៍វៀតណាមលើកគ្នាមកវ៉ៃដល់ផ្ទះ បុរសជនជាតិចិនទាញកាំបិតប៉័ងតោដេញកាប់រត់បាតជើងសព្រាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកកាំបិតប៉័ងតោដេញកាប់បក្ខពួកស្រីស្នេហ៍ដែលបានមកព្រួតវាយខ្លួនដល់ផ្ទះ ព្រមទាំងបានបណ្ដាលឲ្យសមត្ថកិច្ច២នាក់រងរបួសស្រាលផងដែរ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ធ្នូ ២០១៥ នៅផ្ទះលេខ៣១ ផ្លូវលេខ៣២៨ ទល់មុខក្លិប Victory ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
បុរសជនជាតិចិនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហ័ង ឈុងឡាង អាយុ៣៥ឆ្នាំ ចំណែកស្រីស្នេហ៍ដែលនាំបក្ខពួកមកវ៉ៃដល់ក្នុងផ្ទះឈ្មោះ សូលីញ ជាជនជាតិវៀតណាម ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្រុស២នាក់ស្រី២នាក់បានមកគោះទ្វារ ខណៈពេលជនជាតិចិននោះបើកទ្វារស្រាប់តែស្រីម្នាក់បានវ៉ៃជនជាតិចិននោះ១ដៃចំកណ្ដាលមុខ ហើយប្រុសៗ២នាក់នោះក៏បានចូលវ៉ៃដល់ក្នុងផ្ទះដែរ ។ ខណៈពេលជនជាតិចិនរត់គេចខ្លួនចូលទៅក្នុងផ្ទះបានក៏ទាញបាន កាំបិតប៉័ងតោដេញកាប់វិញរត់បាតជើងសព្រាតគេចខ្លួនអស់រលីង ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក៏មកជួយឃាត់ ក៏មានការប្រតាយប្រតប់គ្នារហូតរងរបួសស្រាលនគរបាលប៉ុស្តិ៍ទួល ស្វាយព្រៃ២នាក់ផងដែរ ទើបចាប់ឃាត់បាន ។
ប្រភពពីបុរសជនជាតិចិនបានឲ្យដឹងថា កាលពីថ្ងៃទី២ ធ្នូ ២០១៥ ខ្លួន(ជនជាតិចិន)បាននាំស្រីស្នេហ៍របស់ខ្លួនទៅលេងនៅប្រទេស វៀតណាម ស្រាប់តែនៅថ្ងៃទី៣ធ្នូ ស្រីស្នេហ៍របស់ខ្លួនបានលួចយកប៉ាស្ព័ររបស់ខ្លួនមកភ្នំពេញវិញមុន ។ លុះដល់ថ្ងៃទី៤ ធ្នូ ខ្លួន(បុរសជនជាតិចិន) បានត្រឡប់មកភ្នំពេញវិញទាំងអត់មានប៉ាស្ព័រ ហើយក៏បានទូរស័ព្ទហៅស្រីស្នេហ៍នោះឲ្យយកប៉ាស្ព័រមកឲ្យខ្លួនវិញ តែនាងមិនបានយកមកឲ្យទេ តែបានផ្ញើប៉ាស្ព័រមកឲ្យវិញដែរ។ ពេលនោះខ្លួនក៏បានទូរស័ព្ទទៅនាងឲ្យមកជួបដើម្បីនិយាយគ្នា ប៉ុន្តែពេលនាងមកដល់ក៏កើតរឿងហេតុដូចខាងលើតែម្តង ។
ក្រោយពេលធ្វើការសាកសួររួច បងប្អូនរបស់បុរសជនជាតិចិនមកធានាត្រឡប់ទៅវិញជាធម្មតាហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!