ពីពេលនេះទៅលោកអ្នកអាចភ្លក់រសជាតិភោជនីយដ្ឋានដ៏ល្បី Pepper Lunch នៅផ្សារ AEON Mall
ចាប់កំណើតតាំងពីឆ្នាំ១៩៩៤ និងពេញនិយមខ្លាំងនៅទីក្រុងតូក្យូប្រទេសជប៉ុន ភោជនីយដ្ឋានទំនើប Pepper Lunch បានរីកចម្រើនប្រកបដោយការគាំទ្រ ទៅដល់ប្រទេសជឿនលឿនជាច្រើន ហើយចាប់ពីពេលនេះតទៅប្រជាជន កម្ពុជា ក៏អាចភ្លក់រសជាតិអាហារចម្អិនថ្មីៗ ដ៏មានឱជារសទាំងនោះ នៅជាន់ទី២ ផ្សារទំនើបបំផុតនៅកម្ពុជា AEON Mall។
Pepper Lunch ភោជនីយដ្ឋានដ៏មានយីហោ មានហាងប្រមាណ ២៦០ នៅបណ្ដាតំបន់ជាច្រើនដូចជា ជប៉ុន អូស្ត្រាលី ហុងកុង សិង្ហបុរី កូរ៉េ ចិន តៃវ៉ាន់ ម៉ាកាវ ថៃ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើនទៀតនៅ អាស៊ីអាគ្នេយ៍។ ភោជនីយដ្ឋានបម្រើអាហាររសជាតិបែបអាស៊ីនេះ កំពុងទទួលការគាំទ្រឥតឈប់ឈរ មុនឈានជើងមកបម្រើអតិថិជននៅកម្ពុជា ដោយបានបើកសម្ពោធនៅជាន់ទី២ផ្សារ AEON Mall ថ្ងៃ៦កក្កដាម្សិលមិញ។
លោក Kunio Ichinose ប្រធានក្រុមហ៊ុន Pepper Food Service Co.,Ltd ក្រុមហ៊ុនមេនៅ តូក្យូ ដែលគ្រប់គ្រង និងលក់អាជ្ញាប័ណ្ណ ( Franchise) របស់ Pepper Lunch ទៅទីផ្សារអន្តរជាតិ បានហៅការផ្ដល់សិទ្ធឲ្យក្រុមហ៊ុន Yummy Food Co,.Ltd របស់កម្ពុជា នាំភោជនីយដ្ឋានមានឈ្មោះបោះសំឡេងនេះ កមកាន់ភ្នំពេញពេលនេះ ថាជាការរីកចម្រើនរបស់ Pepper Lunch មួយជំហានទៀត។ បុរសជនជាតិជប៉ុនបន្ថែម៖ ”២០ឆ្នាំដែល Pepper Lunch ចាប់បម្រើអតិជន។ យើងបានជោគជ័យជាខ្លាំង រីកចម្រើនគ្មានដែនកំណត់ទៅដល់ប្រទេសជាច្រើន ហើយវាជារឿងរីករាយដែលយើងបានមក កម្ពុជា ដំបូងបំផុតពេលនេះ”។
លោក Kunio Ichinose (ពាក់វែនតា) និងលោក លី ស៊ាងហុង ក្នុងពិធីសម្ពោធ
ភោជនីយដ្ឋានមួយនេះ ថ្មីបន្តិចសម្រាប់ប្រជាជនកម្ពុជា តែអ្នកដែលធ្លាប់ទៅបរទេសប្រហែលធ្លាប់ស្គាល់ ធ្លាប់ដឹងរសជាតិ។ គ្រាន់តែបើកបម្រើបណ្ដោះអាសន្នមួយអាទិត្យ មុនសម្ពោធម្សិលមិញ Pepper Lunch ទទួលការគាំទ្រលើសការគិតទុករបស់ខ្លួនដាច់ឆ្ងាយតែម្ដង។
លោក លី ស៊ាងហុង អគ្គនាយកក្រុមហ៊ុន Yummy Food Co,.Ltd ក្រុមហ៊ុនដែលបានទិញអាជ្ញាប័ណ្ណនាំភោជនីយដ្ឋាននេះមកកម្ពុជា ថាប្រជាជនកម្ពុជាមួយចំនួនធ្លាប់ស្គាល់ និងចាប់ផ្ដើមស្គាល់ Pepper Lunch។លោក លីស៊ាងហ៊ុង ពន្យល់៖ “យើងទិញ main franchise (អាជ្ញាប័ណ្ណលក់ដូរផ្ដាច់មុខ) ពីជប៉ុន។ គ្រាន់តែបើកបណ្ដោះអាសន្នមួយអាទិត្យ ជាមធ្យមមានអតិថិជនប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃមកកាន់ហាងនេះ។ ម្សិលមិញអី ៧០០នាក់ ហើយខ្ញុំមានជំនឿចិត្តថាយើងនឹងរីកចម្រើន ព្រោះយើងមានបទពិសោធន៍សេវាកម្មភោជនីយដ្ឋានល្បីៗនៅភ្នំពេញស្រាប់”។
ទិដ្ឋភាពសម្ពោធម្សិលមិញ
លក្ខណៈពិសេសរបស់ភោជនីយដ្ឋានមួយនេះ គឺថាឈុតអាហារទាំងឡាយ ចម្អិនស្រស់ៗ រហ័ស មានអនាម័យបំផុត។ រាល់គ្រឿងផ្សំប្រកបដោយគុណភាព និងរូបមន្តចម្អិនសព្វបែប សុទ្ធតែមានស្តង់ដារ ដើម្បីផ្ដល់ទំនុកចិត្តដល់អតិជន គាំទ្រចាប់ចិត្ត។
ក្រោយបើកសម្ពោធលើផ្សារទំនើប AEON Mall ជាទីចាប់អារម្មណ៍បំផុតរបស់ប្រជាជនយ៉ាងភ្លូកទឹកដីនៅភ្នំពេញ កាលពីម្សិលមិញ Pepper Lunch ក្នុងរយៈពេល៨ឆ្នាំមានគោលដៅបង្កើនសេវាកម្មធ្វើយ៉ាងណា ពង្រីកខ្លួនឲ្យបាន ១០ ហាងនៅកម្ពុជា៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!