ប្តីប្រពន្ធវាយប្រហារទឹកអាស៊ីតដាក់គ្នា ព្រោះតែរឿងប្រច័ណ្ឌ
ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗ មកសាកសួរ បន្ទាប់ពីបានប្រើអំពើហិង្សា ដោយយកទឹកអាស៊ីត ចាក់លើគ្នាទៅវិញទៅមកដោយសារ តែប្រច័ណ្ឌគ្នាជាមួយអ្នក ភូមិផងរបងជាមួយ ។ ហេតុការណ៍នេះបង្ក ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២ ធ្នូ ២០១៥ ស្ថិតនៅក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ប៊ុន សំបូរ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីជា ប្រពន្ធឈ្មោះ ហែម សំអាន អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។
សមត្ថកិច្ចនគរបាលស្រុកបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ទាំង២នាក់ប្តីប្រពន្ធ ឆ្លើយយក ឈ្នះរៀងៗខ្លួន ដោយប្តីប្រច័ណ្ឌថា ប្រពន្ធមានសហាយស្មន់ជាមួយប្រុសផ្សេង ចំណែកប្រពន្ធ ថាមកពីប្តីមានស្រីថ្មី មិនដែលគិតគូរដល់ រូបគាត់ឡើយ មិនតែប៉ុណ្ណោះព្រមទាំង ចោទគ្នាទៅវិញទៅ មកថាជាអ្នកចាក់ទឹកអាស៊ីត ។
រហូតមកដល់ថ្ងៃទី៣ ធ្នូ ២០១៥នេះ សមត្ថកិច្ចនគរបាលស្រុកកំពង់ធ្វើការស៊ើបអង្កេតថា នរណាជាអ្នកប្រើទឹកអាស៊ីត វាយប្រហារទៅលើគេពិតប្រាកដ ។ ចំណែកប្តីប្រពន្ធ ទាំង២នាក់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ស្រុករមាសហែក នៅឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!