អតីត​ចាងហ្វាង​ផលិតកម្ម​សម្លេង​អមតៈ​ ត្រូវ​ចាប់ខ្លួន​ពី​បទ​រួម​ភេទ​ ជាមួយ​អនីតិជន

 
 

រាជធានី​ភ្នំពេញ ៖ អតីត​ចាងហ្វាង​ផលិក​ម្ម​សម្លេង​អមតៈ លោក វ៉ា សុ​ម៉ា​រិ​ទ្ធ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ២០១៥ ត្រូវ​បាន​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ ឲ្យ​ចូលខ្លួន ពាក់ព័ន្ធ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​រួម​ភេទ​ ជាមួយ​អនីតិជន​ក្រោម​ អាយុ​១៥​ឆ្នាំ បទ​ឆបោក និង​បទ​គំរាម​ ផ្សព្វផ្សាយ​មិន​ពិត ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន លោក វ៉ា សុ​ម៉ា​រិ​ទ្ធ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​ជូន​តំណាង​ អយ្យការ​ធ្វើការ​សាកសួរ ។ បន្ទាប់​ពី​តំណាង​អយ្យការ​ ធ្វើការ​សាកសួរ​ចប់​ នៅ​ល្ងាច​ថ្ងៃ​ដដែល លោក វ៉ា សុ​ម៉ា​រិ​ទ្ធ ត្រូវ​បាន​តំណាង​អយ្យការ​ ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ ដោយ​តម្រូវ​ឲ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ នាំ​មក​សាកសួរ​បន្ត​ទៀត ។

បើ​ទោះជា​ការ​សាកសួរ​មិន​ទាន់​ចប់​ក្តី មន្ត្រី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​បទល្មើស ទាំង​៣​ខាង​លើ​​ សុទ្ធ​សឹង​ជា​បទ ល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​វាសនា​របស់​លោក វ៉ា សុ​ម៉ា​រិ​ទ្ធ មិន​អាច​ទៅ​ ផ្ទះ​វិញ​បាន​ទេ មាន​តែ​ដេក​ពន្ធនាគារ​ប៉ុណ្ណោះ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម